សារអេឡិចត្រូនិច
ហែល​ទឹក​មើល​ផ្កាថ្ម​នៅ​កោះ​រ៉ុ​ង បទ​ពិសោធន៍​មិន​អាច​បំភ្លេច​បាន


ការ​ហែល​ទឹក​មើល​ផ្កាថ្ម (Snorkeling) ជា​ការ​កម្សាន្ត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ សម្រាប់​ភ្ញៀវ​ទេសចរ​មក​លេង​កោះ​រ៉ុ​ង​។ សម្រាកលំហែ​តាម​ឆ្នេរ​ខ្សាច់​ដ៏​សក្បុស​វែង​អន្លាយ គយគន់​លំហ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ក្រោម​ផ្ទៃមេឃ​ពណ៌​ខៀវ​ស្រឡះ ការ​ជិះទូក​កម្សាន្ត​លើ​ផ្ទៃ​ទឹកសមុទ្រ​ទៅ​ហែល​ទឹក​មើល​ផ្កាថ្ម នឹង​នាំ​បទ​ពិសោធន៍​ដ៏​រំភើប​សម្រាប់​ការ​មក​កម្សាន្ត​កោះ​ឋានសួគ៌​នេះ​។