សារអេឡិចត្រូនិច
ខ្ទឹម​ចេញ​ពន្លក - "​អ្នក​ប្រយុទ្ធ​" នឹង​ជំងឺមហារីក


ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា សមាសធាតុ​នៃ​ខ្ទឹម​ចេញ​ពន្លក មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​ការ​ច្រៀតចូល​របស់ Virus យ៉ាងច្រើន ។ ពិសេស​ក្នុង​នោះ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម (Oxydation) ដ៏​កំពូល (​វា​បំប្លែង​ពី​ខ្ទឹម​ពុំ​ទាន់​ចេញ​ពន្លក ពេល​ចេញ​ពន្លក​) ជួយ​ទប់ស្កាត់​បណ្តា​មេរោគ​នឹង Virus ផ្សេង​ៗ។លើស​ពី​នេះ​ទៀត វា​គឺជា "​អ្នក​ប្រយុទ្ធ​" ចំពោះ​រោគ​មហារីក​ក្នុង​ធម្មជាតិ ។ អ្នក​វិទ្យាសាស្ត្រ​បកស្រាយ​ថា រុក្ខជាតិ​ពិតជា​រំញោច ចំពោះ​ការ​វាយលុក​ពី​សំណាក់​មេរោគ Virus អំឡុង​ពេល​ដែល​វា​ប៉ិច​ពន្លក ។ ពេល​នោះ វា​នឹង​បង្កើត​សារធាតុ​ចម្រុះ​ម្យ៉ាង ហៅ​ថា Phytoalexin ដើម្បី​ការពារ​ខ្លួន​វា បញ្ជៀ​ស​ពី​ការ​វាយលុក​នោះ ។ សារធាតុ​ចម្រុះ​នេះ ថ្វីបើ​វា​គ្រោះថ្នាក់​ចំពោះ​មេរោគ Virus តែ​ពុំ​មាន​ផល​ប៉ះពាល់​ចំពោះ​មនុស្ស​ទេ ។

សារធាតុ Phytoalexin កើនឡើង​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ខ្ទឹម​ចេញ​ពន្លក ហេតុនេះ វា​នឹង​ជួយ​បាន​ខ្លាំង ដល់​ប្រព័ន្ធ​ការពារ​សរីរាង្គ ការ​ដាក់​សម្ពាធ​លើ​ពពួក​មេរោគ Virus និង​បណ្តា​កោសិកា​រ៉ា​ឌី​កាល់​គ្រោះថ្នាក់ ចំពោះ​សុខភាព ។

ក្រៅពី​នោះ បើ​តាម​ទស្សនាវដ្តី ACS' Journal of Agricultural and Food Chemistry ថ្មី​ៗ​នេះ ឲ្យ​ដឹង​ថា ខ្ទឹម​ប៉ិច​ពន្លក​បាន ៥ ថ្ងៃ វា​មានគុណ​ភាព​ប្រឆាំង​នឹង​អុកស៊ីតកម្ម (Oxydation) ល្អ​ជាង សម្រាប់​បេះដូង ប្រៀប​នឹង​ខ្ទឹម​ស្រស់ ។ ដោយសារ​វា​ប្រឆាំង​នឹង​អុកស៊ីតកម្ម​បែប​នេះ ធ្វើ​ឲ្យ​វា​ជួយ​រាំង​ស្កាត់​នូវ​មូលហេតុ​បង្ក​ជា​ជំងឺ​ផ្សេង​ៗ​បានជា​ច្រើន ។

ម្យ៉ាងទៀត ដោយសារ​តែ​ខ្ទឹម​ប៉ិច​ពន្លក​សម្បូរ ដោយសារ​ធាតុ anjoene -​ជំនួយ​រារាំង​កំណក​ឈាម ក៏​ដូច​ជា​សម្បូរ​សារធាតុ​នី​ន្រី​ត​ធ្វើ​ឲ្យ​សរសៃឈាម​រីក ជា​មូលហេតុ​ធ្វើ​ឲ្យ​វា​មាន​ប្រយោជន៍ ដល់​ការ​ការពារ​រោគ​ស្ត្រូ​ក "Stroke"​។

ក្រៅពី​នោះ តាម​អ្នក​វិទ្យាសាស្ត្រ​ខ្ទឹម​ប៉ិច​ពន្លក នៅ​បាន​ជួយ​ពន្យឺតដំណើរ​នៃ​ភាព​ចំណាស់ ក៏​ដូច​ជា​ជួយ​ព្យាបាល​ការ​ពុល​អាហារ ៕ 

ព័ត៌មានថ្មីៗ