សារអេឡិចត្រូនិច
ផ្កា​ខាត់ណា ល្អ​សម្រាប់​អ្នក​ឈឺក្រពះ


ផ្កា​ខាត់ណា គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដែល​ជំនួយ​ដល់​ការ​រំលាយ​អាហារ និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​របស់​យើង​។ 

វត្តមាន​របស់​សារធាតុ Glucosinolate, Glucoraphanin និង Sulforaphane នៅ​ក្នុង​ផ្កា​ខាត់ណា អាច​ជួយ​ការពារ​ភ្នាស​ក្រពះ និង​ទប់ស្កាត់​ការ​លូតលាស់​របស់​បាក់តេរី ដែល​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​ក្រពះ​បាន​។ 

លើស​ពី​នេះ​ទៅ​ទៀត សារធាតុ Isothiocyanates ក្នុង​ផ្កា​ខាត់ណា​នឹង​ជួយ​បង្ការ​ការ​ប្រឈម​មុខ​នៃ​បញ្ហា​ក្នុង​ពោះ​ជា​ច្រើន​ទៀត​បាន​ដូច​ជា ដំបៅ​ក្រពះ និង​មហារីក​ពោះវៀនធំ ជាដើម​៕