សារអេឡិចត្រូនិច
កប៉ាល់​ផ្ទុក​យន្តហោះ​ចម្បាំង ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ក្រោយ​ពេល​មាន​ភាព​តានតឹង


កប៉ាល់​ផ្ទុក​យន្តហោះ​ចំបាំង និង​កប៉ាល់ចំបាំង​ចិន ជា​ច្រើន​គ្រឿង បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ ច្រក​សមុទ្រ​របស់​កោះ​តៃវ៉ាន់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ក្រសួងការពារជាតិ​តៃវ៉ាន់​។

កប៉ាល់​ផ្ទុក​យន្តហោះ ឈ្មោះ ឡាំង​នី​ង (Liaoning) បាន​វិល​ត្រឡប់​មក​វិញ បន្ទាប់​ពី​ធ្វើ​សមយុទ្ធ នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​បើក​ឆ្លងកាត់ ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ ក្រោយ​ពេល​មាន ភាព​តានតឹង​។

ក្រសួងការពារជាតិ​តៃវ៉ាន់ បានអោយ​ដឹង​ថា កប៉ា់ល់​នេះ មិន​បាន​បើក​ចូល​ដែនទឹក របស់​កោះ​តៃវ៉ាន់​នោះ​ទេ ប៉ុន្តែ​បើក​ឆ្លងកាត់​តំបន់ ដែនអាកាស​របស់​តៃវ៉ាន់​។

វា​គឺជា​ការ​ធ្វើ​អោយ​ឡើង​កំ​ដៅ កាន់តែ​ខ្លាំង​ឡើង បន្ទាប់​ពី​មាន​ភាព​តានតឹង រវាង​ប្រទេស​ជិតខាង ទាំង​ពីរ​នេះ ហើយ​អាជ្ញាធរ​តៃវ៉ាន់ បាន​ស្នើ​អោយ​សាធារណជន បន្ត​ភាព​ស្ងប់ស្ងៀម​។

ចិន ចាត់​ទុក កោះ​តៃវ៉ាន់ ដែល​មាន​រដ្ឋាភិបាល​គ្រប់គ្រង​ខ្លួនឯង គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន ហើយ​ចិន បាន​អះអាង​ថា នឹង​ប​ញ្ជូ​ល​ទឹកដី​ទាំង​ពីរ ជាមួយ​គ្នា ដោយ​ប្រើ​កំលាំង​កងទ័ព ក្នុង​ករណី​ចាំបាច់​។

ភាព​តានតឹង បាន​ចាប់ផ្តើម​កើនឡើង ចាប់តាំងពី ប្រធានាធិបតី ជាប់​ឆ្នោត​ថ្មី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​បញ្ចប់​អនុស្សរណៈ ផ្នែក​ការទូត​ជាមួយ​ចិន ហើយ​លោ​ត្រាំ ក៍បាន​ទទួល​ទូរស័ព្ទ អបអរសាទរ​ពី ប្រធានាធិបតី​តៃវ៉ាន់ សៃ អ៊ី​ង​វិ​ន (Tsai Ing-wen) ៕