សារអេឡិចត្រូនិច
ឃាត់​បុរស​ម្នាក់​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន បែ​ជា​រក​ឃើញ​បទល្មើស​២​បន្ថែម​ទៀត


បាត់ដំបង​: សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​តុលាការ ឃាត់​បុរស​ម្នាក់​ជាប់ចោទ​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន​ឆែក​រក​ឃើញ​ពាក់ព័ន្ធ​បទល្មើស​២​បន្ថែម​ទៀត​។

ប្រតិបត្តិ​ការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១១ មក​រា ឆ្នាំ​២០១៧​នៅ​ក្នុងភូមិ​ភ្នំ​សំពៅ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​។

ជន​ត្រូវ​ចោទ​ឈ្មោះ​នូវ សា​រ៉ា ហៅ​គ្រឹ​ង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ ជន​នេះ ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៤២​ត​ព្រ​/១៦ ចុះ​ថ្ងៃ​ទី​១៩ កញ្ញា ២០១៦ ដោយ​ចៅក្រម​ស៊ើបសួរ លិ សុខា ដែល​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដែល​ប្រ​ព្រិ​ត្ត​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ២០១៦​កន្លង​ទៅ​។

ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​បាន​ដកហូត​ថ្នាំ​ញៀន និង​អាវុធ​កែ​ឆ្នៃ​១​ដើម និង​គ្រាប់​ជា​ច្រើន សម្ភារៈ​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត​។ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជន​ម្នាក់​ទៀត​ឈ្មោះ​យាវ វិចិត្រ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ចែង​ក្ដា ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ដែល​ជា​អ្នក​កៃ​ឆ្នៃ​កាំភ្លើង​នោះ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ បាន​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕