សារអេឡិចត្រូនិច
App នៃ​ឃ្លា​ជូនពរ 360 ដឺ​ក្រេ នៅ​តែ​បន្ត​ធ្វើ​ឲ្យ​យុវវ័យ​កម្ពុជា​ចាប់អារម្មណ៍ តាម​រយៈ យុទ្ធនាការ “​ចែករំលែក​ភាព​រីករាយ និង​ក្តី​ស្រលាញ់​” របស់ ក្រុមហ៊ុន កូ​កា​-​កូ​ឡា


ភ្នំពេញ​: យុទ្ធនាការ “​ចែករំលែក​ភាព​រីករាយ និង​ក្តី​ស្រលាញ់​” របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​នៅ​តែ​បន្ត​មាន​សន្ទុះ​គាំទ្រ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​បង្ហាញ​នូវ អារម្មណ៍​ស្រ លាញ់​ដល់​ឪពុក​អ្នក​ម្តាយ និង​មិត្តភក្តិ​របស់​ពួក​គាត់​។ 

យោង​តាម​អ្នកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ជាមួយ​ឃ្លា​ជូនពរ​ចំនួន 77% បាន​ចែករំលែក​ជូន​ដល់​ឪពុក​ម្តាយ ពាក្យ​ជូនពរ​ចំនួន 11% បាន​ផ្ញើ​ទៅ​ឲ្យ​មិត្តភក្តិ និង​ពាក្យ​ជូនពរ​ចំនួន 12% បាន​ផ្ញើ​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គាត់​។ 

អ្នកស្រី គង់ កុសល បាន​បន្ថែម​ទៀត​ថា "​នេះ​ពិតជា​កក់ក្តៅ​ខ្លាំង​ណាស់​ដែល​ឃើញ​អ្នកចូលរួម​ទាំងអស់ បង្ហាញ​អារម្មណ៍ ស្រលាញ់​ទៅ​កាន់​ឪពុក​ម្តាយ មិត្តភក្តិ និង​មនុស្ស​ពិសេស​របស់​ពួក​គាត់​។ ការ​បញ្ចេញ​អារម្មណ៍​ស្រលាញ់ ស្មើ​ៗ​គ្នា​នេះ គឺ​អ្នកចូលរួម​របស់​យើង​បាន​ភ្ជាប់​ឃ្លា​ជូនពរ​នៅ​ក្នុង App 360 ដឺ​ក្រេ របស់​យើង​។ រូបភាព និង​វី​ដេ​អូ 360 ដឺ​ក្រេ នៅ​តែ​បន្ត​ធ្វើ​ឲ្យ​អារម្មណ៍​ដល់​យុវវ័យ​កម្ពុជា ហើយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មាន​មោទនភាព​ជា​ខ្លាំង ដែល​យើង​អាច​ធ្វើ​ឲ្យ​អ្នកចូលរួម ទាំងអស់​ទទួល​បាន​នូវ​បទ​ពិសោធន៍​នៃ​បច្ចេកវិជ្ជា​នេះ និង​ផ្សា​ភ្ជាប់​ជាមួយ​គុណ​តម្លៃ នៃ​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​ថ្មី​នេះ​"​។

ក្នុង​ខែមីនា​នេះ ឃ្លា​ជូនពរ​ចំនួន 4,864 បាន​ចែករំលែក​តាម​ហ្វេ​ស​ប៊ុ​ក និង​សំបុត្រ

រថយន្តក្រុង​ចំនួន 400 ត្រូវ​បាន​ផ្តល់​ជូន​។ អ្នក​ឈ្នះ​រង្វាន់​មាន​ទាំង​យុវវ័យ និស្សិត បុគ្គលិក​ការិយាល័យ កម្មករ​រោងចក្រ និង​ផ្សេង​ៗ​ទៀត​។ ហ៊ុន កាន​យ៉ា អាយុ 19 ឆ្នាំ ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា “​ខ្ញុំ​ធ្លាប់​បានឃើញ រូបថត 360 ដឺ​ក្រេ តាម​ហ្វេ​ស​ប៊ុ​ក​ពី​មុន ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ដែល​ឃើញ ឬ​បង្កើត​រូបថត 360 ដឺ​ក្រេ តាម​ការ​ជូនពរ​ដោយ​មាន​រូបថត​ខ្ញុំ​ដែរ​។ មិត្តភក្តិ​ម្នាក់​រៀន​ជាមួយ​ខ្ញុំ​ក៏​បាន​ចែក រំលែក​ដែរ ហើយ​ខ្ញុំ​គិត​ថា​វា​អស្ចារ្យ​ណាស់ ព្រោះ​អាច​ជូនពរ​ដល់​អ្នកជា​ទីស្រលាញ់ ហើយ​ទទួល​បាន​សំបុត្រ​រថយន្តក្រុង​ទៀត ដូច្នេះ​ខ្ញុំ​បាន​សរសេរ​ពាក្យ​ជូនពរ ដើម្បី​តបស្នង​ដល់​ប៉ា​ម៉ាក់​សម្រាប់​ក្តី​ស្រលាញ់ និង​ការ​គាំទ្រ​របស់​ពួក​គាត់ រួច​ហើយ​ខ្ញុំ​បាន Post ឃ្លា​ជូនពរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កដោយ​មាន​សរសេរ hashtag CocaColaKH​។ 

ឥឡូវនេះ ខ្ញុំ​ពិតជា​បាន​ទទួល​សំបុត្រ​ទៅ​លេង​ពួក​គាត់​។ ខ្ញុំ​បានឃើញ​មិត្ត​រួម​ថ្នាក់​របស់ខ្ញុំ​ជា​ច្រើន​នាក់ បាន​ចែករំលែក​ឃ្លា​ជូនពរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​។ វា​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​"​។ វ៉ុ​ន សិទ្ធ​ស្យា​ត់ អាយុ 19 ឆ្នាំ ជា​និស្សិត​មក​ពី​វិទ្យាស្ថាន​ខេ​ម​អេ​ដ​បាន​ចែករំលែក​ឲ្យ​ដឹង​ដែរ​ថា "​មិត្ត​ល្អ​បំផុត​របស់ខ្ញុំ​កម្រ ចែករំលែក​ពាក្យ​ជូនពរ​មក​ខ្ញុំ​ជា​សាធារណៈ​ពី​មុន​មក​ណាស់ លើកលែងតែ​នៅ​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​។ នៅ​ពេល​ខ្ញុំ​បានឃើញ​ការ​ជូនពរ​របស់​គាត់ 360 ដឺ​ក្រេ Mention មក​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​រំភើប​ក្តុកក្តួល​មែនទែន នៅ​ពេល​ដែល​គាត់​រៀបរាប់​ពី​មិត្តភាព​របស់ យើង​នៅ​ក្នុង Post ។ 

ខ្ញុំ​ក៏​បាន​ចែករំលែក​ឃ្លា​ជូនពរ​ទៅ​គាត់​វិញ​ដែរ ហើយ​ឥឡូវនេះ យើង​ទាំង​ពីរ​នាក់​ទទួល​បាន​សំបុត្រ​រថយន្ដក្រុង​ដោយ​ឥត​គិតថ្លៃ​ពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ដើម្បី​ទៅ​លេង​ស្រុក​វិញ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។​"​ដើម្បី​ចូលរួម​យុទ្ធនាការ "​ចែករំលែក​ភាព​រីករាយ និង​ក្តី​ស្រលាញ់​" អ្នកចូលរួម​ទាំងអស់ អាច​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក កូ​កា​-​កូ​ឡា ហើយ​ចុច​លើ App Link 360 ដឺ​ក្រេ​។

បន្ទាប់​មក ពួក​គាត់​បង្កើត​នូវ​ឃ្លា​ជូនពរ 360 ដឺ​ក្រេ ហើយ​ជ្រើសរើស​នូវ​ការ​ជូនពរ

របស់​ពួក​គាត់​សម្រាប់​គ្រួសារ មិត្តភក្តិ ឬ​មនុស្ស​ពិសេស​ណា​ម្នាក់​។ អ្នកចូលរួម​កម្មវិធី អាច​ចែករំលែក​ឃ្លា​ជូនពរ​នៅ​លើ Timeline ហ្វេ​ស​ប៊ុ​ក របស់​ពួក​គាត់ ដោយ​មាន

សរសេរ hashtag CocaColaKH ពួក​គាត់​នឹង​មានឱកាស​ឈ្នះ​សំបុត្រ​រថយន្តក្រុង

ទៅ​លេង​ស្រុក​កំណើត​ជាមួយ​រថយន្តក្រុង កូ​កា​-​កូ​ឡា​។ អ្នកចូលរួម​ទាំងអស់ ត្រូវ​មាន​អាយុ​ពី 13 ឆ្នាំ ដល់ 29 ឆ្នាំ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​។

អ្នក​ឈ្នះ​នៅ​វគ្គ​បន្ទាប់​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី 04 ខែមេសា ហើយ​រថយន្តក្រុង

កូ​កា​-​កូ​ឡា នឹង​ជូន​ដំណើរ​អ្នក​ឈ្នះ​រង្វាន់​ទាំងអស់​ទៅ​ស្រុក​កំណើត​ចាប់ពី​ថ្ងៃ​ទី​៨ ខែមេសា​៕

ព័ត៌មានថ្មីៗ