សារអេឡិចត្រូនិច
សុដន់​ស្ត្រី​នឹងប្រែប្រួលគួរកត់សម្គាល់បែបនេះសោះ នៅពេល​មាន​សម្រើប​ផ្លូវភេទ​?


មែន​ហើយ វា​មិនមែន​មាន​តែ​ទ្វារមាស​ទេ​ដែល​មាន​ការប្រែប្រួល​ក្នុងពេល​រួមភេទ សុដន់​ក៏​ប្រែប្រួល​ផង​ដែរ​។ ខាងក្រោម​នេះ​គឺជា​ការប្រែប្រួល​មួយចំនួន​តូច​ចំពោះ​សុដន់​មនុស្ស​ស្រី​នៅ​ពេល​ពួកគេ​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​៖

​សុដន់​ទៅជា​ហើម​តឹង​
​នៅពេល​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ រាងកាយ​ទាំងមូល​ចាប់ផ្តើម​ត្រៀមខ្លួន​ដើម្បី​ឈាន​ទៅ​ចំណុច​កំពូល​ក្នុងការ​រួមភេទ​។ ស្ថិត​ក្នុង​ដំណាក់កាល​នេះ សុដន់​នឹង​ចាប់ផ្តើម​រីក​ធំ​។ ប៉ុន្តែ​សម្រាប់​បុរស​ចូរ​ចាំ​ថា មិនមែន​ស្ត្រី​ទាំងអស់​សុទ្ធតែ​ធ្លាប់​មាន​អាការៈ​សុដន់​រីក​ធំ​បែបនេះ​ក្នុង​ពេល​រួមភេ​ទ​នោះទេ ដូច្នេះ​កុំ​រំពឹង​ខ្ពស់​ពេក​។

សុដន់​ចេះ​បញ្ចេញ​ក្លិន​
​ក្លិនេះ​គឺ​គ្មាន​អ្វី​ឡើយ គ្រាន់តែ​ជា​សារធាតុ​ដែល​បញ្ចេញ​ពី​ក្រពេញ​ញើស​នៅ​ម្តុំ​ជុំវិញ​ក្បាល​សុដន់​ប៉ុណ្ណោះ​។ ប៉ុន្តែ​មនុស្ស​ប្រុស​មិន​អាច​ស្រង់ក្លិន​មួយ​នេះ​ដឹង​ឡើយ​។

ក្បាល​សុដន់​ឡើង​រឹង​ដូច​លិង្គ​រឹង​ដែរ​
​នៅពេល​មនុស្ស​ស្រី​មួយចំនួន​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ ក្បាល​សុដន់​ពួកគេ​នឹង​ទៅ​ជា​រឹង​ខ្លាំង​។ រឿង​នេះ​មិនមែន​កើតឡើង​ដោយសារ​ការប្រើ​ដៃ ឬ​មាត់​ភ្ញោ​ចឡើយ ប៉ុន្តែ​ដោយសារ​ការ​កន្ត្រាក់​របស់​សាច់ដុំ​នៅ​ក្រោម​ក្បាល​សុដន់​ទៅវិញ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ស្ត្រី​តែ ៣០ ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​បទពិសោធន៍​បែបនេះ​។

ផ្លាស់ប្តូរ​ពណ៌​
​ក្នុងពេល​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ ឈាម​ចាប់ផ្តើម​ហូរ​ចូល​ទៅក្នុង​តំបន់​ទ្រូង​កាន់តែច្រើន​។ ហេតុដូច្នេះ​ហើយ​វា​នឹង​ធ្វើឲ្យ​ស្បែក​នៅ​តំបន់​នោះ​ទៅ​ជា​ក្រហម​ព្រឿងៗ​។ រឿងនេះ​កើតឡើង​ជាពិសេស​សម្រាប់​តែ​ស្ត្រី​មាន​ស្បែក​ស​ប៉ុណ្ណោះ​។

អាច​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួមភេទ​នៅពេល​ប៉ះពាល់​សុដន់​
​ស្ត្រី​មួយ​ចំនួន​អាច​ទទួលបាន​ចំណុចកំពូល​នៅពេល​ដែល​ដៃគូ​ថ្នាក់ថ្នម​សុដន់​របស់​នា​ង​បាន​យ៉ាង​ពេញចិត្ត​ដោយ​មិន​មាន​ការភ្ញោ​ច​នៅ​ទ្វារមាស ឬ​សេ​ឡើយ​៕

ប្រភព​៖​health.com.kh

ព័ត៌មានថ្មីៗ