សារអេឡិចត្រូនិច
ឈប់ទ្រាប់ក្រដាស លើចានបង្គន់បែបនេះទៀតទៅ ពីព្រោះ ...


ប្រសិនបើអ្នកគិតថា ការទ្រាប់ក្រដាសបែបនេះ នឹងធ្វើឲ្យអ្នកមានសុវត្ថិភាព ក្នុងពេលអង្គុយបត់ជើងលើចានបង្គន់ នោះគឺអ្នកប្រហែលជាគិតខុសហើយ។ ហេតុអ្វីទៅ?

មនុស្សជាច្រើនយល់ថា ស្រទាប់ក្រដាសបែបនេះ អាចជួយការពារពួកគេពីមីក្រុប ឬបាក់តេរីបាន ប៉ុន្តែ អ្នកជំនាញមួយក្រុមបានសិក្សាឃើញថា ការធ្វើបែបនេះ បែរជាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់វិញនោះទេ។ ហេតុអ្វីបានជាគេហ៊ានអះអាងបែបនេះ?

សូមក្រឡេកមើលមូលហេតុ នៃការសិក្សារបស់ពួកគេ។

១. តាមពិតទៅ គេធ្វើចានបង្គន់បែបនេះ គឺដើម្បីការពារមេរោគនានាបាត់ទៅហើយ

២. គ្រាន់តែទ្រាប់បែបនេះ ពិតជាមិនអាចការពារអ្នក ពីការឆ្លងមេរោគបាននោះទេ ហើយវានឹងធ្វើឲ្យអ្នកកាន់តែគ្រោះថ្នាក់ ពេលអ្នកជឿជាក់ថា វាមិនអី ដូច្នេះ បើវាកខ្វក់ខ្លាំង កុំចូលអី

៣. អ្នកជំនាញអះអាងថា កន្លែងលាងចានរបស់អ្នកកខ្វក់ និងមានមេរោគជាងបង្គន់ទៅទៀត

៤. បាក់តេរីជាច្រើន ក៏ត្រូវបានគេរកឃើញនៅនឹងក្រដាសអនាម័យនេះផងដែរ ដូច្នេះហើយ ទើបគេណែនាំឲ្យអ្នកប្រុងប្រយ័ត្ន ពេលប្រើប្រាស់ក្រដាសបែបនេះ

៥. ដើម្បីសុវត្ថិភាព សូមលាងសម្អាតដៃជាមួយសាប៊ូ ក្រោយពេលចូលបន្ទប់ទឹករួច

៦. យកល្អ គួរតែក្រដាសអនាម័យល្អៗតាមខ្លួនជានិច្ច៕

ប្រភព ៖ ​health.com.kh

ព័ត៌មានថ្មីៗ