សារអេឡិចត្រូនិច
នៅថ្ងៃនេះ បន្លែ​ឆៃថាវ ម្ទេស​ហា​វ៉ៃ ស្ពៃចង្កឹះ ស្ពៃ​ក្រ​ញ៉ា​ញ់ ត្រកួន​ចិន និង​ស្ពៃក្តោប ឡើងថ្លៃ​


​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា នៅ​ថ្ងៃទី​២១​មេសា​នេះ ឆៃថាវ ម្ទេស​ហា​វ៉ៃ ស្ពៃចង្កឹះ ស្ពៃ​ក្រ​ញ៉ា​ញ់ ត្រកួន​ចិន​/​គ្រាប់ និង​ស្ពៃក្តោប បាន​ឡើងថ្លៃ បើ​ធៀប​នឹង​ថ្ងៃទី​២០​មេសា​។ រីឯ​បន្លែ ៦​មុខ​ទៀត ដូចជា ខ្ទឹម​ស្លឹក ផ្កា​ខាត់ណា ស្ពៃខៀវ សណ្តែកកួរ និង​ម្រះ បាន​ធ្លាក់​ថ្លៃ​បន្តិច​នៅថ្ងៃនេះ​។​

​តម្លៃ​ទំនិញ​ថ្ងៃនេះ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា​៖
១-​ឆៃថាវ ថ្លៃ ២២៥០ រៀល ក្នុង ១ គីឡូក្រាម​
២-​ម្ទេស​ហា​វ៉ៃ ថ្លៃ ៤០០០ រៀល ក្នុង ១ គីឡូក្រាម​
៣-​ខ្លឹម​ស្លឹក ថ្លៃ ៦០០០ រៀល ក្នុង ១ គីឡូក្រាម​
៤-​ស្ពៃ​តឿ ថ្លៃ ៤៥០០ រៀល ក្នុង ១ គីឡូក្រាម​
៥-​ស្ពៃចង្កឹះ ថ្លៃ ៣០០០ រៀល ក្នុង ១ គីឡូក្រាម​
៦-​ផ្កា​ខាត់ណា ថ្លៃ ៣៦៥០ រៀល ក្នុង ១ គីឡូក្រាម​
៧-​ស្ពៃ​ក្រ​ញ៉ា​ញ់ ថ្លៃ ៤៥០០ រៀល ក្នុង ១ គីឡូក្រាម​
៨-​ស្ពៃខៀវ ថ្លៃ ៣០០០ រៀល ក្នុង ១ គីឡូក្រាម​
៩-​ត្រកួន​ចិន​/​គ្រាប់ ថ្លៃ ២៦០០ រៀល ក្នុង ១ គីឡូក្រាម​
១០-​សណ្តែកកួរ ថ្លៃ ២០០០ រៀល ក្នុង ១ គីឡូក្រាម​
១១-​ម្រះ ថ្លៃ ២០០០ រៀល ក្នុង ១ គីឡូក្រាម​
១២-​ស្ពៃក្តោប ថ្លៃ ១៤០០ រៀល ក្នុង ១ គីឡូក្រាម​៕​