សារអេឡិចត្រូនិច
លុយ​ដុល្លារ​អាមេរិក បន្ត​ឡើងថ្លៃ នៅ​ថ្ងៃទី​២១​មេសា​នេះ


​អត្រា​ប្តូរប្រាក់​របស់​ធនាគារ​អេស៊ីលីដា នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ បង្ហាញថា លុយ​ដុល្លារ​អាមេរិក បាន​បន្ត​ឡើងថ្លៃ​បន្តិច បើ​ធៀប​នឹង​លុយ​រៀល​។ ពោលគឺ ១​ដុល្លារ​អាមេរិក ប្តូរ​បាន ៤០១៣ រៀល​។ ចំណែកឯ​លុយ​បាត លុយ​អឺរ៉ូ ដុល្លារ​អូស្ត្រាលី ជាដើម ហាក់ដូចជា មិន​ឡើង​ចុះ​ប៉ុន្មាន​ទេ នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​។​

​អត្រា​ប្តូរប្រាក់ របស់​ធនាគារ​អេស៊ីលីដា នា​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ បង្ហាញថា លុយ​ដុល្លារ​អាមេរិក នៅថ្ងៃនេះ មាន​ហាងឆេង​គ្រាន់បើ ពោលគឺ​៖
១ ដុល្លារ​អាមេរិក ប្តូរ​បាន ៤០១៣ រៀល​
១ ដុល្លារ​អាមេរិក ប្តូរ​បាន ១០៨,២០ យ៉េន លុយ​ជប៉ុន​
១ ដុល្លារ អាមេរិក ប្តូរ​បាន ២២៦០០ ដុង​
១ អឺរ៉ូ ប្តូរ​បាន ១,០៥៩០ ដុល្លារ​អាមេរិក​
១ ដុល្លារ​អូស្ត្រាលី ប្តូរ​បាន ០,៧៣៩០ ដុល្លារ​អាមេរិក​
១ ដុល្លារ​កាណាដា ប្តូរ​បាន ០,៧២៩០ ដុល្លារ​អាមេរិក​
១ ដុល្លារ​អាមេរិក ប្តូរ​បាន ៨១៩០ គីប លុយ​ឡាវ​
១ ដុល្លារ​អាមេរិក ប្តូរ​បាន ៣៤,២៧៥៤ បាត លុយ​ថៃ​

​ដោយឡែក ហាងឆេង​លុយ​ផ្សេងទៀត ដូចជា លុយ​បាត​ថៃ អឺរ៉ូ ដុល្លារ​អូស្ត្រាលី លុយ​ដុង​វៀតណាម ជាដើម ធៀប​នឹង​លុយ​រៀល​របស់​ខ្មែរ​យើង នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ ក៏ត្រូវ​បាន​ធនាគារ អេស៊ីលីដា ប្រកាសថា​៖
១ បាត​លុយ​ថៃ ប្តូរ​បាន ១១៦ រៀល​
១ អឺរ៉ូ ប្តូរ​បាន ៤២២៩,៧៧ រៀល​
១ ដុល្លារ​អូស្ត្រាលី ប្តូរ​បាន ២៩៦៥,៦១ រៀល​
១ ដុង លុយ​វៀតណាម ប្តូរ​បាន ០,១៧៣៧ រៀល​
១ ដុល្លារ​កាណាដា ប្តូរ​បាន ២៩២៥,៤៨ រៀល​
១ គីប ឡាវ ប្តូរ​បាន ០,៣៧៤១ រៀល​
១ យ៉េន លុយ​ជប៉ុន ប្តូរ​បាន ៣៦,១២០៦ រៀល​
១ ផោន លុយ​អង់គ្លេស ប្តូរ​បាន ៥០៧២,៤៣ រៀល​៕​