សារអេឡិចត្រូនិច
អគ្គិភ័យ​ឆេះ​ទីតាំង​លក់​គ្រឿង​សង្ហា​រឹម នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ


(​ភ្នំពេញ​) ៖ កាលពី​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃទី​២១ ខែមេសា​នេះ​ ​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិតនៅ​ទីតាំង​លក់​គ្រឿង​សង្ហា​រឹម​​តាម​បណ្តោយ​ផ្លូវ​២០១១ ភូមិ​ដី​ថ្មី  សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ នៅពេលនេះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​កំពុង​ចេញ​ជួយ​​អន្ដរាគមន៍ ។​

​រាយការណ៍​ជាបឋម​ថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ គឺជា​ផ្ទះ​លក់​ពូក ។ នៅពេលនេះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ កំពុង​ចេញ​ជួយ​អន្ដរាគមន៍ ។​

ការខូចខាតរួមទាំងការប្រើទឹកនិងកម្លាំងប៉ុន្មានក្នុងប្រតិបត្តិការពន្លត់នេះគេនៅមិនទាន់ដឹងនៅឡើយទេ។​រស្មី​កម្ពុជា​នឹង​រាយការណ៍​ព័ត៌មាន​ល​ម្អោ​ត​បន្ថែមទៀត​៕

អគ្គិភ័យ​ឆេះ​ទីតាំង​លក់​គ្រឿង​សង្ហា​រឹម នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ

ប្រភព៖រស្មីកម្ពុជា