សារអេឡិចត្រូនិច
ដើម​ក្ងោក​ធំ​រលំ​សង្កត់​នារី​ពីរ​នាក់​ពេល​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​សុំ​ឲ្យ​អាជ្ញាធរ​ចេញថ្លៃ​ព្យាបាល​


(​ភ្នំពេញ​)៖​នារី​២​នាក់​ជិះ​ម៉ូតូ​តាមផ្លូវ ត្រូវ​ដើម​ក្ងោក​ធំ​មួយ​ដើម ដួលរលំ​សង្កត់​ក្នុងចំណោម​ជនរងគ្រោះ​ផ្សេងទៀត បណ្តាល​ឲ្យ​រងរបួស​ហើយ​សុំ​ដល់​អាជ្ញាធរ​ជួយ​ចេញថ្លៃ​ព្យាបាល​របួស​។​​ដើម​ក្ងោក​ធំ​មួយ​ដើម​អត់​មាន​ខ្យល់​ឬ​ធ្លាក់ភ្លៀង​ផង  ដែលមាន​អាយុកាល​រាប់សិប​ឆ្នាំ​មក​នោះ បាន​រលើង​ឬ​ស ដួលរលំ​សង្កត់ មនុស្ស​៥​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​នឹង​ស្រាល នឹង ធ្វើអោយ​ខូចខាត​ម៉ូតូ​ចំនួន ៣​គ្រឿង រួមទាំង​រ៉ឺម៉ក់​ដឹក​អីវ៉ាន់ មួយគ្រឿង ទៀតផង​ដែរ​។

​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ ព្រះសីហនុ ក្បែរ​នឹង​រូបសំណាក់​សម្តេច​តា ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​កាលពី​យប់ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​មុនពេល​កើតហេតុ​គាត់​បានឃើញ​ដើម​ក្ងោក ដែលមាន​អាយុកាល​រាប់សិប​ឆ្នាំ មួយ​ដើម​ធំ​ខាងលើនេះ​បាន រលើង​ឬ​ស​យូរ​ហើយដោយ​រង់ចាំតែ​ថ្ងៃ​ដួលរលំ​ទេ​។ ពេល​ឃើញ​ដូច​នោះ​គាត់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នឹង​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​ឲ្យ​ចុះមក​មើល​នឹង​កាប់​ដែរ ។
​តែ​មិនមាន​អ្នកណា​អើពើ​សោះ​រហូតដល់​ថ្ងៃកើតហេតុ នៅពេល​ល្ងាច គាត់​បាន​រាយការណ៍​ម្តងទៀត​ទៅ​សមត្ថកិច្ច​ហើយ​សមត្ថកិច្ច​ថា គេ​បាន​រាយការណ៍​ទៅ​សាលាសង្កាត់​ទន្លេបាសាក់​ហើយ សង្កាត់​ថា បាន​រាយការណ៍​ទៅ​ខណ្ឌ​ហើយ ខណ្ឌ​ថា បាន​រាយការណ៍​ទៅ​ក្រុង​រួចហើយ ដោយ​រុញ​ទៅ​គ្នា​ពីមួយ​ទៅមួយ នៅតែ​មិនឃើញ​មាន​មន្ត្រី​ពាក់​ព័​ន្ឋ​ណា​ចុះមក​មើល​ឡើយ​។

រហូតដល់​យប់​ម៉ោង​ប្រហែល ១១​កន្លះ​យប់​ដដែល ស្រាប់តែ​ដើមឈើ​ដ៏​ធំ​មួយ​ដើម​នេះ បាន​ដួលរលំ​ទាំង​ឬ​ស សង្កត់​ម៉ូតូ ៣​គ្រឿង នឹង រ៉ឺម៉ក់​ដឹក​អីវ៉ាន់ មួយគ្រឿង របួសធ្ងន់​ស្រាល​៥​នាក់​។ ក្នុងនោះ​នារី​២​នាក់ បាន​រងរបួស​យ៉ាងដំណំ​ផងដែរ​។​

ក្រោយ​កើតហេតុ​នារី​រងរបួស​ទាំង​២​នាក់​ខាងលើ​នោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់ ដើម្បី​សុំ​អន្តរាគមន៍​អោយ​សមត្ថកិច្ច​នឹង​អាជ្ញាធរ ជួយ​ចេញថ្លៃ​ព្យាបាល​របួស​របស់​នាង​ទាំង​២​នាក់​ផង​។​​ចំណែក​ជនរងគ្រោះ​ផ្សេងៗ​ទៀត​ក្នុង​ហេតុការណ៍​ខាងលើនេះ អ្នកខ្លះ​បាន​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​បាត់អស់​ទៅ​។​

​គួរ​បញ្ជាក់ថា​ក្រោយ​កើតហេតុ​ភ្លាមៗ អាជ្ញាធរ និង​សមត្ថកិច្ច បាននាំគ្នា​ទៅ​អារកាត់​និង​ធ្វើការ ដឹកជញ្ជូន​ចេញពី​ផ្លូវ វិញ​ផងដែរ​៕

ប្រភព៖រស្មីកម្ពុជា

ព័ត៌មានថ្មីៗ