សារអេឡិចត្រូនិច
​រថយន្ដ​២​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស​


(​ភ្នំពេញ​)៖​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ការភ្ញាក់ផ្អើល​ខណៈ​រថយន្ដ​ឡិច​ស៊ី​ស​មួយគ្រឿង​បាន​បុក​ជាមួយ​រថយន្ដ​តូ​យូ​តា​ហ៊ី​លុច​មួយគ្រឿង ក្នុងទិសដៅ​បញ្ច្រស​គ្នា​យ៉ាង​ពេញទំហឹង​រួច​រ៉េ​ទៅបុក​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​ដោយ​នារី​ម្នាក់​បណ្ដាល​ឲ្យ​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ត្រង់ចំណុច​មុខ​ផ្សារ​ដើម​គរ​តាម​បណ្ដោយ​ផ្លូវ​ម៉ោ​សេទុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​កាលពី​យប់​ទាបភ្លឺ ថ្ងៃ ទី ២១ ខែ មេសា ឆ្នាំ ២០១៧ ។​

​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​និង​សម្តី​ភាគី​ខាង​រថយន្ដ​ទាំង​២​គ្រឿង​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ រថយន្ដ TOYOTA HILUX REVO មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1AI-8008 បើក​ដោយ​បុរស​ម្នាក់ និង​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។

ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ លេខ ម៉ៅ​សេទុង ក្នុង​ល្បឿន​លឿន​ល្មម​ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ដ​ក៏បាន​បែក​កង់​ពីមុខ​ខាងឆ្វេង ក៏​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ និង រថយន្ដ​ឡិច​ស៊ី​ស RX330 មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-8992 បើក​ដោយ​បុរស​ម្នាក់​និង​ស្ត្រី​ជា​ប្រពន្ធ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

​ពេលនោះ បុក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង រួច​រ៉េ​ទៅបុក​ប៉ះ​ម៉ូតូ​គុប​ជ្រុង មួយគ្រឿង​ទៀត​ជិះ​ដោយ​នារី​ម្នាក់ ធ្វើដំណើរ​ស្របគ្នា​ជាមួយ​រថយន្ដ​រថយន្ដ​ឡិច​ស៊ី​ស​RX330​និង​បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​ខាងលើ​រងរបួស​។​ចំណែក​រថយន្ដ​រង​ការ​ខូច​ខាង​ទាំងសងខាង រួច​ភាគី​ខាង​រថយន្ដ TOYOTA HILUX REVO ក៏​សង់​សំណង​ទៅ​ភាគី​ខាង​ម៉ូតូ អា​គុប​ជ្រុង​ខាងលើ​ដើម្បី​បញ្ចា​ប់​រឿង​មួយ​សិន​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរ​រាច​រណ៍​បានធ្វើការ​វាស់វែង និង យក​រថយន្ដ​ទាំង​២​គ្រឿង ខាងលើ​ទៅ​រក្សាទុក​នៅ នៅ​ខណ្ឌទួលគោក​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕

ប្រភព៖រស្មីកម្ពុជា