សារអេឡិចត្រូនិច
រថយន្តស្ទូច​០១​គ្រឿង​បើកបរ​រ៉េ​ចង្កូត​បុក​គោយន្ត​ជ្រុល​បុក​បើកបរ​ម៉ូតូ​ស្លាប់​ម្នាក់​


បន្ទាយមានជ័យ ៖ រថយន្ត​សន្ទូច​មួយគ្រឿង​បើកបរ​ប្រជែង​ជាមួយ​គោយន្ត​កន្ត្រៃ ស្រប​ទិសដៅ​គ្នា និង​ប៉ះ​អ្នកជិះ​ម៉ូតូ បណ្តាល​ឲ្យ​បុក​ស្លាប់​ម្នាក់​កាល វេលា​ម៉ោង​១៣​និង​.៤៥​នាទី ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងលិច​សាលា​ក្រហម​ប្រហែល​២០០​ម ភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​តាម​សាក្សី​កន្លែងកើតហេតុ​ការណ៍​បាន​និយាយថាៈ ពួកគាត់​បាន​មើលឃើញ​ផ្ទាល់​ភ្នែក​មុនដំបូង​មាន​រថយន្តស្ទូច​០១​គ្រឿង ម៉ាក MITSUBISHI FUSO ពណ៌​ស អ្ន​ម​បើកបរ​ក្ដាប់​អត្តសញ្ញាណ​មិនបាន បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត បាន​ឡើង​ប្រជែង​គោយន្ត​០១​គ្រឿង ជ្រុ​ក​ចង្កូត​ធ្លាក់​ផ្លូវជាតិ​លេខ​៥ ហើយ​ខំ​បើក​ឡើងមក​លើផ្លូវ​វិញ​ជ្រុល​ទៅបុក​ម៉ូតូ​០១​គ្រឿង ម៉ាក់​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​២០១៤ ស្លាក់​លេខ ភ្នំពេញ 1BQ  2664  បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​នៅ​ហ្នឹង​កន្លែងកើតហេតុ​។​

​លោក ម៉ក់ សាក់ អធិការរង​នគរបាល​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថាៈ​ជនរងគ្រោះ​ឈ្មោះ សេង ថន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ត្រូវបាន​រថយន្តបុក​ស្លាប់​នោះ​សមត្ថកិច្ច​ស្រាវជ្រាវ​រស់​សាច់ញាតិ​ភូមិ​ឃុំ​ស្រុកកំណើត​។​

​លោក​ម៉ក់ សាក់ និយាយថាៈ​សាកសព ត្រូវបាន​កម្ក​ល់​ទុក​វត្ត​សូរិយា​រាម​រងចាំ​សាច់ញ្ញាតិ និង​វត្ថុតាង​យក​រក្សាទុក​នៅ​អធិការ​ស្រុក​អូរជ្រៅ​៕

ប្រភព៖រស្មីកម្ពុជា

ព័ត៌មានថ្មីៗ