សារអេឡិចត្រូនិច
ឥទ្ធិពល​ខ្យល់​កន្ត្រាក់​លាយឡំ​និង​ភ្លៀង បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង នៅ​ស្រុក​បន្ទាយ​អំពិល​


ឧ​ត្ត​រ​មានជ័យ ៖​ នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ឥទ្ធិពល​ខ្យល់​កន្ត្រាក់​លាយឡំ​និង​ភ្លៀង​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​គឺ​ភូមិ​ត្រពាំង​ស្វាយ​និង​ភូមិ​សំរោង​ទាប​សរុប​ចំនួន​7​ខ្នង នៅក្នុង​ឃុំ​បេង ស្រុក​បន្ទាយ​អំពិល​។​

​អាជ្ញាធរ​ស្រុក​បានអោយដឹងថា​ផ្ទះ​រង​ការខូចខាត​ទាំង​ចំនួន​7​ខ្នង​ក្នុងនោះ​លោត​ទម្លាក់​ពី​ជើងតាង​ចំនួន​២ ខ្នង នៅ​ក្នង​ភូមិ​ត្រពាំង​ស្វាយ​ម្ចាស់​ឈ្មេ​ាះ​១-​ឈ្មោះ កែវ រី​ម ភេទ​ប្រុស អាយុ ៧០ ឆ្នាំ របើក​ដំបូល​ស័ង្កសី​ចំនួន​៦ សន្លឹក ផ្ទះ​ទំហំ ៦ x១១ ម៉ែត្រ ។​២-​ឈ្មោះ ប្រាក់ ហេង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ របើក​ដំបូល​ស័ង្កសី ចំនួន​៤ សន្លឹក ផ្ទះ​ទំហំ ៥x៦ ម៉ែត្រ ។​៣-​ឈ្មោះ ប្រុក ទៀង   ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ    របើក​ដំបូល​ស័ង្កសី  ចំនួន ៦ សន្លឹក រោង​ទុក​ត្រាក់ទ័រ​ទំហំ ៩x១០ ម៉ែត្រ ។​៤-​ឈ្មោះ  សន មួ​ត  ភេទ​ប្រុស   អាយុ ៤៣ ឆ្នាំ របើក​ដំបូល​ស័ង្កសី ចំនួន​៧ សន្លឹក   ផ្ទះ​ទំហំ ៤x៧ ម៉ែត្រ ។​៥-​ឈ្មោះ ហ៊ុយ ហូរ ភេទ​ប្រុ​អាយុ​៤៨ ឆ្នាំ មេក​ឈើ​បាក់​សង្កត់​ដំបូល ផ្ទះ​ទំហំ ៥x៦ ម៉ែត្រ​.​និង​ភូមិ​សំរោង​ទាប​១-​ឈ្មោះ ហង្ស នាយ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ លោត​ទម្លាក់​ពី​ជើងតាង ផ្ទះ​ទំហំ​៦x៧​ម​។​២-​ឈ្មោះ សោយ បាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ លោត​ទម្លាក់​ពី​ជើងតាង ផ្ទះ​ទំហំ​៥x៦​ម​៕

ប្រភព៖រស្មីកម្ពុជា

ព័ត៌មានថ្មីៗ