សារអេឡិចត្រូនិច
អាមេរិក​បញ្ជូន​យន្តហោះ "​ហិតក្លិន​នុយក្លេអ៊ែរ​" ទៅ​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​ភ័យខ្លាច​អំពី​ការសាកល្បង​នុយក្លេអ៊ែរ​ថ្មី​ដោយ​កូរ៉េខាងជើង​


យន្តហោះ "​ហិតក្លិន​នុយក្លេអ៊ែរ​" មួយគ្រឿង ត្រូវបាន​បញ្ជូនទៅ​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​មានការ​ភ័យខ្លាច​ថា  មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន អាច​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​។ យន្តហោះ​នេះ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​សមុទ្រ​ខាងកើត​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​។​

​    ​ប្រភពព័ត៌មាន​ពី​រដ្ឋាភិបាល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌​មា​យ៉ុ​ន​ហាប់​ថា យន្តហោះ WC-135 Constant Phoenix របស់​អ​មេ​រិ​ក​នេះ បានធ្វើ​ដំណើរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ មេសា ទៅកាន់​សមុទ្រ​ខាងកើត​នោះ​។ យន្ដហោះ​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ស្រាវជ្រាវ​និង​ពិសោធ​មើល​កម្ទេចកម្ទី​វិទ្យុសកម្ម បន្ទាប់ពី​ការផ្ទុះ​នុយក្លេអ៊ែរ​។ ទោះ​យ៉ាង​ក្តី  គេ​មិន​ដឹក​ច្បាស់​ថា​អ្វី​ជា​គោលបំណង​នៃ​បេសកកម្ម​នេះ​ទេ​។​

​    ​យន្តហោះ​នេះ​ត្រូវបាន​បញ្ជូនទៅ​មូលដ្ឋាន​កងទ័ពអាកាស​កា​ដេ​ណា នៅ​កោះ​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន​កាលពី​ដើមខែ​នេះ ហើយ​ការហោះហើរ​របស់​យន្តហោះ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អាច​បង្ហាញថា ​មានការ​សង្ស័យថា កូរ៉េខាងជើង​បានរៀបចំ​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែ​។​

​    ​តាម​សេចក្តីរាយការណ៍​ដែល​មិន​បញ្ជាក់​លម្អិត​នោះ​ថា កូរ៉េខាងជើង​បាន​ប្រាប់​ចិន​អំពី​គោលបំណង​របស់ខ្លួន​ដើម្បី​ធ្វើការ​សាកល្បង​៕

ប្រភព៖រស្មីកម្ពុជា

ព័ត៌មានថ្មីៗ