សារអេឡិចត្រូនិច
គោយន្ដ​បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​២​នាក់​ឪពុក​នឹង​កូន​


ឧ​ត្ត​រ​មានជ័យ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​គោយន្ដ បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់​ឪពុក​និង​កូន កាលពី​ម៉ោង ៦​និង​៥៤​នាទី ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នៅលើ ផ្លូវ​Rp174 ចំណុច​ភូមិ​ទួល​ប្រសើ ឃុំ​បាក់​អន្លូង ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ទី​១.​ឈ្មោះ ខាត ឡា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​នាក់​បើកបរ​ម៉ូតូ និង​ទី​២.​ឈ្មោះ សៀ សឿ ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ត្រូវជា​កូន​។ ចំណែក​អ្នកបើកបរ​គោយន្ត និង​គោយន្ត​បាន​បើក​រត់​គេចខ្លួនបាត់​។

​ករណីនេះ កម្លាំង​ជំនាញ​យើង​កំពុង​តាម​ស្រាវជ្រាវ ដើម្បី​ចាប់យក​គោយន្ត មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​បន្តរ​អនុវត្តន៍​តាម​នីតិវិធី​៕

ប្រភព៖រស្មីកម្ពុជា