សារអេឡិចត្រូនិច
សមត្ថកិច្ច ចាប់បាន​ជនសង្ស័យ ដែល​ពួនស្ទាក់​កាប់​ប្រហារ យុវជន​បីនាក់ នៅ​ឃុំ​ព្រៃ​បាសាក់



ស្វាយរៀង: សមត្ថកិច្ច​តាម​ប្រមាញ់ ចាប់ខ្លួន​ជា​ជនសង្ស័យ បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ដោយសារ​រាំ​ធុងបាស ក្លាយជា​គំនុំ​ពេល​ចេញពី​កន្លែង​រាំ​ធុងបាស់ ពួនស្ទាក់​កាប់​ប្រហារ យ៉ាង​សាហាវ បណ្តាល​ឲ្យ​យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ឯ​ម្នាក់ទៀត រងរបួស​ធ្ងន់ធ្ងរ ហើយ​នាំគ្នា​ជិះ​ម៉ូតូ រត់គេចខ្លួន​បាត់អស់ ហើយ​ក្រោយមក ក៏ត្រូវ​សមត្ថកិច្ច​ខ្លួន​។​

​ទាក់ទិន​ករណីនេះ លោក​វរសេនីយ៍ទោ កែវ សុថា បាន​ប្រាប់​អ្នកសារព័ត៌មាន ឲ្យ​ដឹងថា ជនសង្ស័យ ១-​ឈ្មោះ យស់ ចាន់​រី ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចាប់បាន​នៅ​ថ្ងៃទី​១៣ មេសា ជា​អ្នក​រួមគំនិត​។ ២-​ឈ្មោះ ពៅ សូរ​វង្ស ហៅ បូរ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជនដៃដល់ មាន​ទីលំនៅ​ភូមិ​បាសាក់ ឃុំ​បាស់ ស្រុក​ស្វាយជ្រំ ចាប់បាន​កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១៩ មេសា ពេល​លួច​មក​ផ្ទះ​។

​ចំណែក​ជនរងគ្រោះ ១- ឈ្មោះ ឃួន ច​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើ​កម្មករសំណង់ រស់នៅ​ភូមិ​បាសាក់ រងរបួស​ចំក្បាល ផុង​លលាដ៍ក្បាល​ស្លាប់​, ២-​ឈ្មោះ សោម វាសនា ហៅ​ប៉ោង អាយុ​២១​ឆ្នាំ នៅ​ភូមិ​បាសាក់​ជាមួយគ្នា រងរបួស​ធ្ងន់ និង​៣-​ឈ្មោះ សូ​ថុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បាសាក់ មុខរបរ​ធ្វើស្រែ មិនមាន​របួស​។​

​ប្រភព​ដដែល បាន​បន្តថា មុនពេល​កើតហេតុ នា​ថ្ងៃទី​១២ មេសា នៅ​ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ មានកម្ម​វិធី​ឡើង គេហដ្ឋាន​មួយ នៅ​ខាងជើង​រមណី​ដ្ឋា​ន​ប្រាសាទ​បាសាក់ និង​មាន​ចាក់ធុងបាស រាំលេង​កម្សាន្ត​។ រីឯ​ជនរងគ្រោះ​៣​នាក់ បាន​ទៅ​ចូលរួម​រាំលេង រហូតដល់​ម៉ោង​១១​និង​២៤​នាទី​យប់ ក៏​នាំគ្នា​ដើរ​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់ បាន​ប្រើប្រាស់​កាំបិតផ្គាក់ ពួនស្ទាក់​កាប់​ប្រហារ យ៉ាង​សាហាវ បណ្តាល​ឲ្យ​ជនរងគ្រោះ រងរបួស​ចំក្បាល មួយ​កាំបិត ផុង​លលាដ៍ក្បាល ស្លាប់​ភ្លាមៗ នៅនឹងកន្លែង រួច​ក៏​កាប់​ជនរងគ្រោះ​ម្នាក់ទៀត បណ្តាល​រងរបួស​ធ្ងន់ ហើយ​ត្រូវ​ក្រុមគ្រួសារ យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង និង​អ្នករួមដំណើរ​ជាមួយ ជនរងគ្រោះ​ម្នាក់ទៀត មិនមាន​របួស​នោះទេ ដោយ​រត់​រួច​។​

​លោក កែវ សុថា បន្តទៀតថា បន្ទាប់ពីរ​ទទួល​ពាក្យបណ្តឹង ពី​គ្រួសារ​ជនរងគ្រោះ លោក កឹង ឃ​ន ស្នងការដ្ឋាន​នគ​បាល​ខេត្ត បានដាក់​បទបញ្ជា និង​ចាត់​ឲ្យ​លោក កុយ សុភាព ស្នងការរង និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​សហការ​ជាមួយ នគរបាល​ស្រុក​ស្វាយជ្រំ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាសាក់ ធ្វើ​ការចុះ​ស្រាវជ្រាវ រហូត​ឈានដល់ ការចាប់​ឃាត់ខ្លួន​បាន ជនសង្ស័យ​ម្នាក់ ឈ្មោះ​យស់ ចាន់​រី បញ្ជូនមក​សាកសួរ ។ ជនសង្ស័យ ក៏បាន​សារភាពថា មាន​បក្ខពួក​ម្នាក់ទៀត ជា​ជនដៃដល់​ឈ្មោះ ពៅ សូរ​វង្ស ដែលជា​អ្នកយក​កាំបិតផ្គាក់ ពួនស្ទាក់​កាប់ ទៅលើ​ជន​រង​គ្រោ​ទាំង​២​នាក់ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​។ រីឯ​ខ្លួន​គ្រាន់តែ​ជា​អ្នកបើក​ម៉ូតូ ឌុប​ជនដៃដល់ ទៅ​កន្លែងកើតហេតុ រួច​យក​ម៉ូតូ​មក​ផ្ទះ​វិញ ហើយក៏​ដើរទៅ​កន្លែងកើតហេតុ ពួន​មើល​សកម្មភាព​តែប៉ុណ្ណោះ​។ រហូតមកដល់​រសៀល ថ្ងៃទី​១៩ មេសា មាន​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ថា ជនដៃដល់​បាន​លួច​លបចូល​ផ្ទះ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បានតែ​ម្ដង​។

​លោក​កែវ សុថា បញ្ជាក់ទៀតថា មូលហេតុ​បង្ក​ឱ្យ មាន​ករណីនេះ កើតឡើង ដោយសារតែ​ជនសង្ស័យ មាន​គំនុំ​ជាមួយ​ជនរងគ្រោះ ទើប​រៀបចំ​គំរោង ឃាតកម្ម​គិតទុក​ជាមុន​បែបនេះ​។ នៅ​រសៀល​ថ្ងៃទី​២០ មេសា នេះ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តស្វាយរៀង​ចាត់​ការបន្ត​តាមច្បាប់​៕ប្រភព៖CEN

ព័ត៌មានថ្មីៗ