សារអេឡិចត្រូនិច
Single​ ក៏មិន​ឯកា​ដែរ​ បើអនុវត្តវិធីទាំងនេះ​


តើអ្នកកំពុងតែនៅ​ Single មែនទេ?​ តេីមានអារម្មណ៍ឯកាណាស់មែនទេ នៅពេលដែរដេីរទៅណាម្ដងៗ ឃើញគូស្នេហ៍គេ ដទៃ sweet ដាក់គ្នា?​ វាពិតជាមានអារម្មណ៍ថាពិបាកចិត្តបន្តិចមែនពេលនៅម្នាក់ឯងបែបនេះ តែទោះជាយ៉ាងណាក៏មិនអាក្រក់ទាំងស្រុងដែរ។​

អានអត្ថបទមួយនេះទៅនិងអាចជួយអោយអ្នកលែងមានអារម្មណ៍ឯការបែបនេះជាមិនខាន។

១.​ ចំណាយពេលទំនេររបស់អ្នកជាមួយគ្រួសារ ឬមិត្តភ័ក្ត

ចាំបាច់អីទាល់តែមានស្នេហានោះ ដឹងអត់ពេលដែលឈ្លោះគ្នាម្ដងៗយ៉ាប់យ៉ឺនណាស់​ មានត្រឹមមិត្តជិតស្និតដេីរលេង​ ញ៉ាំអី​ មេីលកុន​ ក៏សប្បាយម្យ៉ាងដែរ​ ហេីយនៅពេលពិបាកចិត្តវិញមានគ្រួសារនៅជួយជំរុញទឹកចិត្ត គឺរឹតតែធ្វេីអោយ មានអារម្មណ៍ដឹងថាស្នេហាគ្មានអ្វីអស្ចារ្យនោះទេ។


 
២.​ ចេញទៅក្រៅអោយបានច្រេីន

គ្រាន់តែនៅ Single ចាំបាច់អីត្រូវឃុំខ្លួនឯងនៅតែក្នុងបន្ទប់នោះ វារឹតតែធ្វេីអោយអ្នកកាន់តែឯកាទៅវិញទេ។​ អ្នកគួរតែចេញទៅខាងក្រៅមេីលពិភពលោកដ៏ស្រស់បំព្រងតាមបែបអ្នក Single ក៏វាល្អម្យ៉ាងដែរ។



៣.​ ធ្វើការងារស្ម័គ្រចិត្ត

ការធ្វើការងារស្ម័គ្រចិត្តបែបនេះមិនត្រឹមអោយយេីងលែងមានអារម្មណ៍ថាឯកាទេ​ វាក៏អាចផ្ដល់អោយយេីងនូវបទ ពិសោធន៍ជាច្រេីនព្រមទាំងបានជួយដល់សង្គមយើងទៀត​ ហើយម្យ៉ាងវិញទៀតនោះយេីងថែម ទាំងអាចស្គាល់មិត្តថ្មី ថែមទៀតផង។



៤.​ សត្វចិញ្ចឹម

តាមការស្រាវជ្រាវបានបង្ហាញថាសត្វចិញ្ចឹមអាចជួយអោយកាត់បន្ថយសម្ពាធឈាម និងផ្លាស់ប្ដូរអារម្មណ៍បាន យ៉ាងល្អ ប្រសេីរ​ ហេីយវាក៏ជាមិត្តជិតស្និតដែលតែងតែនៅរងចាំទទួលយេីងនៅផ្ទះជានិច្ច។



៥.​ ស្ដាប់តន្ត្រី

តន្ត្រីពិរោះបែបសប្បាយៗនិងជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ ហេីយគួរឆ្លៀតពេលធ្វេីអ្វីដែលយេីងចូលចិត្ត ទៀតនុះនិងកាន់តែប្រសើរ​ ធ្វើយ៉ាងណាអោយពេលវេលារបស់អ្នកពោរពេញទៅដោយភាពសប្បាយរីករាយគ្រប់ពេល។

អត្ថបទ៖ librarykhmer.com