សារអេឡិចត្រូនិច
របៀប​បង្កើត​មិត្តភក្តិ​ ពេល​ទៅ​រៀន​នៅ​ក្រៅប្រទេស


ពេលទទួលបានឱកាសទៅរៀននៅក្រៅប្រទេស និសិ្សតមួយចំនួនតែងបារម្ភពីភាពឯការ​ ឬការនឹកផ្ទះ។ ដូច្នេះដំណោះ ស្រាយមួយនោះ​ គឺត្រូវបង្កើតមិត្តឲ្យបានច្រើនពេលនៅក្រៅ។ ខាងក្រោមជាវិធីមួយចំនួនដែលអ្នកអាចធ្វើបាន៖

១. ចូលរួមក្លឹបសិក្សា

នៅបរទេស សាលានីមួយៗតែងមានក្លឹបសិក្សានានាដូចជាក្លឹបអាន ក្លឹបសរសេរ ក្លឹបនិយាយ និងក្លឹបផ្សេងៗជាច្រើន។ ដូច្នេះអ្នកគួរចូលរួមក្លឹបយ៉ាងហោចណាស់មួយ ដើម្បីស្គាល់មនុស្សច្រើននិងបង្កើតបណ្តាញទៅថ្ងៃមុខ។

២. កុំនៅក្នុងបន្ទប់ច្រើនពេក

ព្យាយាមកុំនៅក្នុងបន្ទប់គេងរបស់អ្នកយូរពេក។ ចេញទៅក្រៅជាមួយមិត្តរួមថ្នាក់ឬអ្នកស្គាល់គ្នា ដើម្បីរៀនជាក្រុម ឬធ្វើការងារផ្សេងៗឲ្យបានច្រើន។

៣. ចូលរួមកម្មវិធី

សាលានៅបរទេសក៏តែងប្រារព្ធកម្មវិធីជាច្រើន​ អញ្ចឹងអ្នកអាចយកឱកាសនេះចូលរូមកម្មវិធីនានាដើម្បីរាប់អានមិត្ត។

៤. ប្រើបណ្តាញសង្គម

ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមរបស់អ្នក ដើម្បីទាក់ទងនឹងមិត្តរួមថ្នាក់និងអ្នកដទៃឲ្យកាន់តែច្រើន។

៥. មានភាពក្លាហាន

កុំខ្លាចនឹងនិយាយស្តីទៅកាន់គេមុន។ តាំងចិត្តឲ្យក្លាហានហើយសំដៅទៅរកភាពជោគជ័យ៕

អត្ថបទ៖ librarykhmer.com