សារអេឡិចត្រូនិច
គន្លឹះ​ជោគជ័យ​សំខាន់ៗ​​​ដើម្បីទទួល​បាន​អាហារូបករណ៍​ទៅបរទេស


សិស្សនិស្សិតតែងមានបំណងដាក់អាហារូបករណ៍ទៅសិក្សានៅសាលានានា ដើម្បីកាត់បន្ថយការចំណាយ​ក៏ដូចជា ទទួលបានគុណភាពសិក្សា។ ការស្វែងរកអាហារូបករណ៍គឺមិនសូវងាយស្រួលនោះទេ ព្រោះយើងត្រូវការពេលដើម្បី ស្វែងរកអាហារូបករណ៍មួយដែលសាកសម។ ខាងក្រោមជាគន្លឺះដែលអ្នកអាចអនុរត្ត ពេលចង់ស្វែងរកអាហារូបករណ៍៖

១. មើលសាលាដែលអ្នកចង់ទៅរៀន

សាលាមួយៗតែងតែមានWebsiteឬលិខិតពត៌មានផ្សេងៗពីការចូលរៀននិងកម្មវិធីអាហារូបករណ៍នានារបស់ខ្លួន។ ដូច្នេះអ្នកគួរឆែកមើលឲ្យបានញឹកញាប់។

២. សួរនាំពីបណ្តាញរបស់អ្នក

បើអ្នកមានមិត្តភក្តិ បងប្អូន ឬអ្នកធ្លាប់ស្គាល់គ្នាដែលមានចំណេះដឹងនិងពត៌មានច្រើនពីអាហាររូបករណ៍ អ្នកគួររក្សាទំនាក់ ទំនងឲ្យបានល្អ ព្រោះអ្នកអាចសួរពួកគាត់ពីព័ត៌មាននិងគន្លឹះនានានៃអាហារូបករណ៍។

៣. Online

សព្វថ្ងៃនេះមាន Website និងទំព័រហ្វេសប៊ុកជាច្រើនដែលធ្វើការទាក់ទងជាមួយ នឹងការចែករំលែកពត៌មាន អាហារូបករណ៍។

៤. សួរអ្នកប្រឹក្សា

សាលាមួយចំនួនមានអ្នកប្រឹក្សាសិក្សាធិកា ដូច្នេះអ្នកអាចព្យាយាមសាកសួរពួកគាត់ពីដំណឹងផ្សេងៗ ដែលអ្នកគិតថា មានប្រយោជន៍។

៥. ចាំច្បាស់ពីថ្ងៃផុតកំណត់ (Deadline)

បើចង់ដាក់អាហារូបករណ៍អ្នកគួរពិនិត្យមើលDeadlineឲ្យបានច្បាស់ ហើយព្យាយាមបញ្ចប់អាហារូបករណ៍មួយណាដែល ដល់ថ្ងៃកំណត់មុនគេ។

អត្ថបទ៖ librarykhmer.com