សារអេឡិចត្រូនិច
នៅ​ថ្ងៃទី​១៩​ឧសភា​នេះ គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស ១​នាក់ និង​របួស ១៤​នាក់​


​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ទូទាំងប្រទេស នា​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង ៩ លើក បណ្តាល​ឲ្យ​ស្លាប់ ១​នាក់ និង​របួស ១៤​នាក់ ( របួសធ្ងន់ ១២ នាក់ )​។ រីឯ​មូលហេតុ​គ្រោះថ្នាក់ នៅថ្ងៃនេះ ដោយសារ​ល្បឿន ៧​លើក មិន​គោរព​សិទ្ធិ ១​លើក និង​ងងុយដេក ១​លើក​។ អ្នកស្លាប់ ១​នាក់ ជា​អ្នកជិះ​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព​។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៩​ឧសភា​នេះ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ៤​គ្រឿង និង​ថ្មើរជើង ១​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩ លើក​នោះ បានកើត​ឡើង នៅ​ភ្នំពេញ​។​

​របាយការណ៍​របស់​ប៉ូលិស ក៏បាន​បង្ហាញថា ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ១៥១ លើក បណ្តាល​ឲ្យ​ស្លាប់ ៧២​នាក់ និង​របួស ២៦២ នាក់ ( របួសធ្ងន់ ១៨១ នាក់ )​។ ក្នុងចំណោម អ្នកស្លាប់​ទាំង ៧២​នាក់ មាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ចំនួន ៥៣ នាក់ និង​មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ៤១​នាក់​។ រីឯ​មូលហេតុ​គ្រោះថ្នាក់ កើតឡើង​ច្រើនជាងគេ ដោយសារ​ល្បឿន ៥៥​លើក ប្រជែង ២៦ លើក និង​មិន​គោរព​សិទ្ធិ ២២ លើក​៕​