សារអេឡិចត្រូនិច
ឈូសឆាយ​ផ្លូវទុកចោល៣ឆ្នាំ​ ប្រជាជន​នាំគ្នា​យក​ចេក​មក​ដាំ​ជំនួស​


​ប្រជាជន​នៅ​ក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​បានសម្រេច​ចិត្ត​ធ្វើឱ្យ​ក្រុម​អ្នកធ្វើ​ផ្លូវ​មានការ​ខ្មាស់អៀន​បំផុត​តាមរបៀប​ថៃ​។ ជំនួស​ឱ្យ​ការតវ៉ា ពួកគេ​គ្រាន់តែ​ដាំ​ដើម​ចេក​នៅក្នុង​ភក់ នៅត្រង់​កន្លែង​ដែល​ផ្លូវ​កំពុង​ត្រូវបាន​សាងសង់​អស់​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​គ្មាន​កា​រវិ​វ​វ​ឌ្ឍ​បន្តិច​ឡើយ​។​

​អ្នកភូមិ​បាន​ប្រមូលផ្តុំ​គ្នា​ដាំ​ដើម​ចេក​ប្រាំ​ដើម​នៅក្នុង​ផ្លូវ​ភក់​ដែល​ពីមុន​មាន​ឈ្មោះថា Soi Siam Country Club ក៏ប៉ុន្តែ​មិនអាច​ទៅណា​រួច​ទេ ចាប់តាំងពី​អាជ្ញាធរ​បាន​ជីក​កកាយ​វា​ឡើងវិញ​ដើម្បី​ជួសជុល​កាលពី​បី​ឆ្នាំ​មក ហើយ​មិនដែល​ត្រឡប់មក​ជួសជុល​វា​វិញ​ទេ​។​

​ផ្លូវ​នេះ​ត្រូវបាន​សាងសង់​យូរណាស់​មកហើយ​ដោយ​អាជីវកម្ម​ជាច្រើន​ដែល​ធ្លាប់ធ្វើ​ប្រតិបត្តិការ​នៅ​ទីនោះ​ត្រូវ​បិទទ្វារ​អស់ហើយ​ដោយសារតែ​ខ្សត់​អតិថិជន ព្រោះតែ​គេ​ពិបាកធ្វើ​ដំណើរ​មករក​តំបន់​នេះ​ខ្លាំងពេក​។​

​អ្នកស្រុក​បាន​បង្ហោះ​រូបភាព​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណេ​ត​និង​បញ្ជូន​វា​ទៅកាន់​បណ្តាញសារព័ត៌មាន​ថៃ​រួមមាន​ទូរទស្សន៍ Sophon Cable ដែល​ចង្អុលបង្ហាញ​ចំៗ​ដល់​មន្ដ្រី​ក្រុង​ប៉ា​តា​យ៉ា​ថា​តើ​ពួកគេ​អាច​អភិវឌ្ឍ​ទីក្រុង​របស់​ពួកគេ​ត្រង់ចំណុច​ណា​។​

​លោក សំចៃ វង់​ភក្តី អាយុ ៤៩ ឆ្នាំ​ជា​អ្នកស្រុក​ម្នាក់​ដែល​បាន​ជួយ​ដាំ​ដើម​ចេក​បាន​និយាយថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី​នៅពេល​អ្នកស្រុក​ត្រូវបាន​បង្ខំចិត្ត​ធ្វើដំណើរ​តាមផ្លូវ​មិនទាន់​ជួសជុល​ចប់​នេះ​។ លោក​បន្ថែមថា ផ្លូវ​នេះ​ថែមទាំង​មិនមាន​សញ្ញា​ព្រមាន​នោះឡើយ​។​

​ទូរទស្សន៍ Sophon Cable បាន​រាយការណ៍​ថា ដើម​ចេក​ទាំងនេះ​ត្រូវបាន​ដាំ​ដើម្បី​ទាញ​ចំណាប់អារម្មណ៍ បន្ទាប់ពី​អ្នកស្រុក​ខកចិត្ត​អស់បី​ឆ្នាំ​មកហើយ​។​

​សកម្មភាព​ពួកគេ​ពិតណាស់​បានធ្វើឱ្យ​ក្រុម​អ្នកធ្វើ​ផ្លូវ​ចាប់អារម្មណ៍​មកលើ​ផ្លូវ Soi Siam Country Club យ៉ាង​ប្រញាប់ប្រញាល់​។ ពួកគេ​បានមក​ដក​ដើម​ចេក​ចេញ តែ​ផ្លូវ​នៅ​មិនទាន់​ជួសជុល​ដដែល​៕ ដោយ៖ កញ្ញាដាលីស

អត្ថបទ៖ រស្មីកម្ពុជា