សារអេឡិចត្រូនិច
កន្លះ​ឆ្នាំ​មកនេះ ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​ថៃ​ច្រើន តែ​ស្ថានការណ៍​បណ្តោយ​ព្រំដែន​បន្ត​សន្តិភាព​


(​បន្ទាយមានជ័យ​) : កន្លះ​ឆ្នាំ​មកនេះ ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​ថៃ​ច្រើន តែ​ស្ថានការណ៍​បណ្តោយ​ព្រំដែន​បន្ត​សន្តិភាព​។ នេះ​បើតាម​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ​អោយដឹង​ក្នុង​ប្រជុំ​បូកសរុប​ការងារ​ឆមាស​ទី​១ និង​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៧ និង​ពិធី​ផ្ទេរ​ភារៈកិច្ច​ផ្លាស់​ផ្តូ​រ​មុខតំណែង​នាយរង​មន្ត្រី​យោធា​ការិយាល័យ និង​ក្រុមការងារ​ព្រំដែន​តំបន់ និង​ព្រំដែន​អន្តរជាតិ កាលពី​ថ្ងៃ​ទិ​១៨​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា នាយករង​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គបញ្ជាការដ្ឋាន និង​ប្រធានការិយាល័យ​ទំនាក់ទំនង​កម្ពុជា​-​ថែ បានលើកឡើង​នូវ​របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៧ មន្ត្រី​ការិយាល័យ​នេះ​អោយដឹងថា មាន​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ទៅ​ថៃ​ជាង​១,៧៥​លាន​នាក់​, ពលរដ្ឋ​ថៃ​មក​កម្ពុជា ជាង​៧​សែន​នាក់​, ជនបរទេស​មក​កម្ពុ​ជា​ជិត​៣​សែន​នាក់​។ ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ជាង​២,៤​ម៉ឺន​នាក់​, ទទួល​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​៩៣.៦៧៧​នាក់​…​។ ពោលគឺ​១​ឆមាស​កន្លងមក អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ពលករ​ខ្មែរ​មក​ច្រើន ដោយសារ​ថៃ​រឹតបន្តឹង​ច្បាប់​គ្រប់គ្រង​ជនអន្តោប្រវេសន៍ និង​ពលករ​បរទេស​នៅ​ប្រទេស​ថៃ​។ ក្នុងនោះ មាន​បង្ក្រាប​បទល្មើស​ឈើ​គ្រញូង​៦២៨​លើក ចាប់ខ្លួន​មនុស្ស​៤៦​នាក់ រឹបអូស​ឈើ​គ្រញូង​១០០​នាក់​…៕

អត្ថបទ៖ រស្មីកម្ពុជា