សារអេឡិចត្រូនិច
ក្រោយ​មាន​វត្តមាន ខេមរៈ សិរីមន្ត នៅ​ហង្ស​មាស ល្បី​ថា អ៊ី​វ៉ា​នឹ ង​មក​តាម​ក្រោយពេល​ចប់​កុងត្រា​នៅ​ផលិតកម្ម​ចាស់​


(​ភ្នំពេញ​)៖​​ តារាចម្រៀង​មួយ​ដួង​របស់​ផលិតកម្ម​សាន់​ដេ គឺ​លោក​ខេមរៈ សិរីមន្ត បាន​វេច​បង្វេច​ចាក​ទ្រនំ​បន្ទាប់ពី​ធ្លាប់តែ​ផ្តល់​ភាព​កក់ក្តៅ​និង​រុញច្រាន​ផលិតកម្ម​សាន់​ដេ អោយទទួល​បាន​នូវ​ភាពល្បីល្បាញ​រហូតដល់​ស​ព្វ​ថ្ងៃនេះ​។

​តារា​ម្រៀ​ង ខេមរៈ សិរីមន្ត ត្រូវបាន​គេ​ដឹងថា បាន​ចូល​ជា​សមាជិក​តារាចម្រៀងរ​បស់​ផលិតកម្ម​ពេញសិទ្ធិ​នៃ​ផលិតកម្ម​ហង្ស​មាស ក្រោយ​ពេលដែល បទ​ចម្រៀង របស់​ខេមរៈ សិរីមន្ត បានចេញ​ជា Teaser ផ្លូវការ កាលពី​ល្ងាច​ថ្ងៃទី​១៨ សីហា ២០១៧​ក្នុង​ផេ​ក​​របស់​ផលិតកម្ម​ហង្ស​មាស​។
​តារាចម្រៀង ខេមរៈ សិរីមន្ត

​បទ​ចម្រៀង​មួយ​បទ​ចំណងជើង​ថា “​ស្ទឹងត្រែង​បង​អើយ​” បកស្រាយ​ដោយ​តារាចម្រៀង​លំដាប់​ប្រទេស ខេមរៈ សិរីមន្ត​ចេញ​ក្នុង​​ផេ​ក​ផ្លូវការ​របស់​ផលិតកម្ម​ហង្ស​មាស បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជុំវិញ​មានការ​ភ្ងា​ក់​ផ្អើល​គ្រប់គ្នា​រួមទាំង​សារព័ត៌មាន​ក្នុងស្រុក​បានចេញ​ព្រោងព្រាត​នូវ​ហេតុការណ៍​មួយ​នេះ​។

​មិនទាន់​នឹង​ឈប់​ការ​អេចអូច​រឿង តារាចម្រៀង ខេមរៈ សិរីមន្ត ចូលក្នុង​ផលិតកម្ម​ហង្ស​មាស​ផង ស្រាប់តែ​លេចឮ​ដំណឹង​ថា​តារាចម្រៀង​​ធ្លាប់តែ​រួម​ដំបូល​ជាមួយនឹង ខេមរៈ សិរីមន្ត កញ្ញា អ៊ី​វ៉ា បាន​ចាក​ចេញពី​សាន់​ដេ ចូលមក​រួម​ទ្រនំ​ជាមួយគ្នា​ម្តងទៀត និង តារាចម្រៀង ខេមរៈ សិរីមន្ត​។
​តារាចម្រៀង អ៊ី​វ៉ា

​ទាក់ទង​នឹង​ពត៌មាន​នេះ កញ្ញា អ៊ី​វ៉ា ធ្លាប់​ទទួលស្គាល់ថា មាន​ផលិតកម្ម​ធំៗ​ពីរ​ដែល​ធ្លាប់​ទាក់ទង​នាង​ចូល ក្រោយពី​ធ្លាយ​ដំណឹង​ថា តារាចម្រៀង​សំលេងក្រអួន​ក្រអៅ​អ៊ី​វ៉ា ជិត​អស់​កុងត្រា​ជាមួយនឹង​ផលិតកម្ម​សាន់​ដេ​។

​ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​ប្រភព ពី​ផលិតករ​ម្នាក់​បង្ហើប​ថា អ៊ឺ វ៉ា ជ្រើស​រើសយក​ផលិតកម្ម​ហង្ស​មាស ហើយ​ពេលនេះ​នាង​ក៏មាន​បទ​ចម្រៀង​ថ្មី ត្រៀម​ចេញ​ផងដែរ គឺ​នៅពេលដែល​ផុត​កុងត្រា​ចាស់​ភ្លាម នាង​នឹង​បញ្ចេញ​បទ​ថ្មី​ភ្លែត​តែម្តង​។ ប្រភព​ដដែល​បញ្ជាក់ថា ដើមឡើយ អ៊ី វ៉ា ពិតជា​ចង់​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ថោ​ន តាម​មិត្ត​រួម​ជំនាន់ លោក កែវ វាសនា ប៉ុន្តែ​នាង​ហាក់​រារែក​ចិត្ត ក្រោយ​បាន​ជួប​ច​ចារ​ជាមួយ​ផលិតកម្ម​ហង្ស​មាស ដែល​សន្យា​ផ្តល់​បទ​ចម្រៀង និង​អាទិភាព​ច្រើន​សម្រាប់​នាង​។​

​បើ​អ្វីៗ​ដូច​តាម​ការអះអាង របស់​ប្រភព​ខាងលើ ច្បាស់​ណាស់​តារាចម្រៀង​ប្រុស​-​ស្រី ពីរ​ដួង ដែល​បាន​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ និង​មក​ជ្រក​ក្រោម​ផលិតកម្ម​ហង្ស​មាស​តែមួយ​រួមគ្នា​តែម្តង​៕

អត្ថបទ៖ រស្មីកម្ពុជា