សារអេឡិចត្រូនិច
ស៊យ​ធំ​ហើយ! អ្នក​ប្រើ​ ​C​Cleaner​ ​ប្រញាប់​ ​Update Version​ ​ជា​បន្ទាន់


ក្រុម Hacker ត្រូវ​បាន​គេ​ដឹង​ថា​មាន​លួច​បង្កប់​មេរោគ​ក្នុង​ ​CCleaner​ ​ដែល​ជា​កម្មវិធី​ដ៏​ពេញ​និយម​មួយ​ ប្រើ​ដើម្បី​សម្អាត​ ​Cookies និង Junk File ចេញ​ពី​បណ្ដា​​កុំព្យូទ័រ។ អ្នក​ប្រើ C​Cleaner ត្រូវ​បាន​ដាស់តឿន​ដោយ​អ្នក​បង្កើត​កម្មវិធី​ផ្ទាល់​ឲ្យ​រហ័ស​ Update ជំនាន់​នៃ​កម្មវិធី​ដែល​ខ្លួន​កំពុង​ប្រើ​ទៅ​កាន់​ជំនាន់​ខ្ពស់​បំផុត។​

មេរោគ​នេះ​ជ្រៀត​ចូល​ប្រមាណ​បួន​សប្ដាហ៍​ ​មុន​ពេល​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុមហ៊ុន​​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេង​ទៀត​ចំនួន ២ រួម​មាន Morphisec និង Cisco's Talos។ នា​ខណៈ​នោះ​ ​គេ​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ប្រើប្រាស់ ២,២៧ លាន​នាក់ ដែល​រង​ការ​វាយប្រហារ​ពី​មេរោគ​ឆ្លង​កាត់​តាម​ C​Cleaner។ ទន្ទឹម​នឹង​កន្លង​មក C​Cleaner មាន​ការ​ទាញ​យក​សរុប​ជាង ២ ពាន់​លាន​ដង​មក​ហើយ ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​សម្រាប់​ជំនាន់ 5.33.6162 ជា​ជំនាន់​គ្រោះថ្នាក់ ដែល​ទើប​តែ​លុប​ចេញ ហើយ​បន្ថែម​នូវ​ជំនាន់​ថ្មី 5.34 ឬ​ខ្ពស់​ជាង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ទាញ​យក​ជំនួស​វិញ។

បច្ចុប្បន្ន​ក្រុមហ៊ុន Avast ដែល​បាន​ទិញ​យក Piriform អ្នក​បង្កើត​ ​C​Cleaner​ ​បាន​ប្រកាស​ថា​ពួក​គេ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​កំណត់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​ ​និង​អ្នក​ដែល​នៅ​ពី​ក្រោយ​វា។ នេះ​បើ​យោង​តាម​សារព័ត៌មាន USA Today បាន​ចុះ​ផ្សាយ៕

ប្រភព: news.sabay.com.kh