សារអេឡិចត្រូនិច
បច្ចេកវិជ្ជា​វេជ្ជសាស្ត្រ​ថ្មី អាចជួយ​បុរស​ឆ្លង​ហ៊ី​វ​អាច​បង្កើតកូន​មាន​សុខ​ភាពល្អ​


អង្គការ​មួយ​ក្នុង​ចំណោម អង្គការ​សុខភាព​ជួរ​មុខរប​ស់អា​មេ​រិ​ក បាន​អះអាង​ថា បុរស​ឆ្លង​ហ៊ី​វ​អាច​បង្កើត កូន​មាន​សុខភាព​ល្អ និង​មិន​ឆ្លង​ជំងឺ ។ ដើម្បី​ធ្វើ​បាន​រឿង​នេះ​ពួក​អ្នក​វិជ្ជា​សាស្ត្រ​អនុវត្ត​វិធី​បណ្តោះអាសន្ន មួយ​ហៅ​ថា “​លាង​មេជី​វិត​” ។
 
តាម​រយៈ​នោះ មេជី​វិត​នឹង​ត្រូវ បាន​ផ្តាច់​ចេញពី​កោសិកា​ឆ្លង​ហ៊ី​វ ។ ក្រោយ​ពេល​ត្រូវ​បាន “​សម្អាត​” មេជី​វិត នឹង​ត្រូវ​បាន​ប្រើ ដើម្បី​បង្ក​កំណើត សិប្បនិម្មិត ឬ​បង្ក​កំណើត​ក្រៅ​ស្បូន ។
 
មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ ស្កាត់​ជំងឺឆ្លង​អា​មេ​រិ​ក (CDC) បានឱ្យ ដឹង​ថា វិធី​នេះ​នឹង​ជួយ​បុរស​ឆ្លង​ហ៊ី​វ​មាន កូន​ដោយ​មិន​ត្រូវ​ឆ្លង​ជំងឺ​ពី​ឪពុក ។
 
ក្រៅពី​នេះ ស្ថាប័ន​នេះ​ក៏​បានឱ្យ ដឹង​ថា ប្រ​សិន​ប្តី​ប្រពន្ធ​មាន​ផែនការ បង្កើតកូន​នោះ​ឪពុក​ត្រូវ​លេបថ្នាំ​គ្រប់ គ្រង​វីរុស​ហ៊ី​វ ។ ម្តាយ​នឹង​លេប PrEP ដែល ជា​ថ្នាំ​មួយ​ប្រភេទ​ជួយ​ការពារ​គេ មិន​ឱ្យ​ឆ្លង​ជំងឺ ។
 
មាន​ករណី​ថ្នាំ​រារាំង​ហ៊ី​វ​ធ្វើ សកម្ម​ភាពល្អ​ដល់​កម្រិត​មិន​អាច​រក ឃើញ​វីរុស​ហ៊ី​វ ក្នុង​មេជី​វិត​របស់​បុរស មាន​ជំងឺ ។ ក៏​ប៉ុន្តែ​ដើម្បី​ប្រាកដ ១០០ ភាគរយ​ថា ហ៊ី​វ​គ្មាន​ក្នុង​មេជី​វិត នោះ វេជ្ជបណ្ឌិត​ត្រូវ​ប្រើប្រាស់​វិធី “​លាង មេជី​វិត​” ។
 
ក្រៅពី​នេះ ចំពោះ​បុរស​ឆ្លង​ហ៊ី​វ ទន្ទឹម​នោះ​មាន​បញ្ហា​អំពី​ការ​បង្កើតកូន នោះ​វិធី “​សម្អាត​” មេជី​វិត រួច​បង្ក កំណើត​ក្រៅ​ស្បូន​អាច​ដោះស្រាយ បាន​បញ្ហា​ទាំង​២​ក្នុង​ពេល​តែ​មួយ ។
 
ចំណាយ​របស់​វិធីសាស្ត្រ​ខាង លើ​មាន​តម្លៃ​ប្រមាណ​១០.០០០​ដុល្លារ និង​អាច​ខ្ពស់​ជាង​នេះ ៕