សារអេឡិចត្រូនិច
អតីត​តារា​សម្ដែង​សិច​ស៊ី កែវ សូរិយា ចង​.​ក​សម្លាប់ខ្លួន ក្រោយ​លែងលះ​ស្វាមី និង​កូន​បាន​ទៅ​ប្តី​ទៀត​ ​


ភ្នំពេញ​៖ អតីត​តារា​សម្ដែង​ស្រី​សិច​ស៊ី មួយ​រូប គឺ​អ្នក​នាង​ថា កែវ សូ​រិ​យា ត្រូវ​ប្រទះ​ឃើញ ដោយ​ចងក​នឹង​ក្រមា​ស្លាប់​។

ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​ចំណុច​ផ្ទះ​ជួល ក្នុង​បុរី​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាលពី​ល្ងាច​ថ្ងៃ​ទី ២២ តុលា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​។

តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែង​ឲ្យ​ដឹង​ថា អតីត​តារា​សម្ដែង​ស្រី​សិច​ស៊ី កែវ សូ​រិ​យា ដែល​បាន​ធ្វើ​អត្តឃាត​នេះ មានឈ្មោះ​ពិត វ៉ា នួន​សុភា មាន​អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ឡេ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ ជួល​លេខ​១០ ក្នុង​បុរី​មួយ​កន្លែង ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ​។
 
ដោយឡែក​បើ​តាម​ប្រភព​ពី​អ្នក​ជិតខាង​ជន​រង​គ្រោះ​វិញ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​រង​គ្រោះ បាន​លែងលះ​គ្នា​ជាមួយ​ប្តី​កន្លះ​ឆ្នាំ​មក​ហើយ (​មាន​សាលក្រម​តុលាការ​) រួច​ជន​រង​គ្រោះ ធ្លាប់​ប៉ង​លេបថ្នាំ​សម្លាប់​ខ្លួន ម្តង​រួច​មក​ហើយ តែ​ត្រូវ​បងប្អូន​ជួយ​សង្គ្រោះ​ទាន់​យក ទៅ​ពេទ្យ​ជោ​រៃ​។ លុះដល់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង​១៦៖០០​នាទី ជន​រង​គ្រោះ បាន​យក​ក្រមា​ចង​.​ក ធ្វើ​អត្តឃាត នៅ​ធ្នឹម​បង្អួច​ក្នុង​បន្ទប់ដេក ស្លាប់ ពេល​នោះ​អ្នកបំរើ​ក្នុងផ្ទះ​ឃើញ ក៏​ប្រាប់​សន្តិសុខ រួច​មក​រាយការណ៍​ជូន​សមត្ថកិច្ច​។
 
បើ​តាម​ការ​សន្និដ្ឋាន យោង​តាម​សាក្សី និង​ពិនិត្យ​កន្លែង​កើតហេតុ របស់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​លោក ន​ង សុ​វ​ណ្ណា​រ័​ត្ន គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ បាន​បញ្ជាប់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​។
 
ប្រភព​ព័ត៌មាន​ដែល​ទម្លាយ​ចេញពី​ក្រុម​គ្រួសារ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នេះ ព្រោះ​មាន​វិបត្តិ បន្ទាប់​ពី​លែងលះ​ប្ដី​រួច កូនស្រី​បាន​ទៅ​ខាង​ប្ដី ដែល​មាន​ឋានៈ​ជា​មន្ត្រី​យោធា​៕