សារអេឡិចត្រូនិច
ស្អាត​ដូច​ទេពអប្សរ​! រក​ឃើញ​ម្ចាស់​មកុដ​ Miss Tourism World 2017


ទី​បំផុត​ពិភព​លោក​បាន​រក​ឃើញ​ស្រី​ស្អាត​ម្នាក់​ដើម្បី​គ្រង​មកុដ​ "បវរ​កញ្ញា​ទេសចរណ៍​ពិភពលោក"​ ឬ “Miss Tourism World” ប្រចាំ​ឆ្នាំ​២០១៧​ហើយ។

ជយលាភី​ គឺ​បាន​ទៅ​បវរកញ្ញា​មក​ពី​ ប្រទេស​អ៊ុយក្រែន ដែល​មាន​ឈ្មោះ​ថា Beatrisa Mindak ខណៈ​ដែល​ជយលាភី​លេខ​២​បាន​ទៅ​ប្រទេស​ ប្រេស៊ីល លេខ៣​ប្រទេស អាហ្សង់ទីន លេខ​៤ ប្រទេស​ថៃ និង​លេខ​៥​ប្រទេស ប៉េរូ ។

រំលឹក​ថា​ ​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​អន្តរជាតិ​ក៏​មាន​វត្ត​មាន​ស្រី​ស្អាត​ កម្ពុជា​ចូល​រួម​ដែរ ដោយ​​មាន​កញ្ញា ប៉ូគីមថេង សុទ្ធធីតា ជា​តំណាង តែ​រូប​​នាង​ពុំ​បាន​ទទួល​ជយលាភី​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទេ ។ ជំនួស​មក​វិញ​បវរកញ្ញា​ខ្មែរ​ ​ទទួល​បាន​មកុដ​ជា​​ជយ​លាភី​តំណែង​លេខ​៤ ឬ Third Runner Up ពី​កម្មវិធី​​ Miss City Tourism World 2017 ដែល​ជា​កម្មវិធី​ប្រកួត​ខ្នាត​មធ្យម​១ ​មុន​ឈាន​ដល់​​កម្មវិធី​ខ្នាត​ធំ​ខាង​លើ៕

ប្រភព៖ Sabay