សារអេឡិចត្រូនិច
ចម្លែកណាស់! ទារកដែលមានអាយុទើបតែ១០ខែម្នាក់ មានទំងន់រហូតដល់ទៅជាង៣០គីឡូក្រាម


ប្រទេសម៉ិកសិកូ ៖ ទារកដែលគួរអោយស្រលាញ់បំផុតនោះគឺទារកដែលមានភាពថ្លាស់ត្រលុកត្រលន់ តែមិនមែនមានន័យថាធាត់ហួសហេតុពេកនោះទេ។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយពីរឿងរ៉ាវទារកម្នាក់ ដែលមានអាយុទើបតែ១០ខែសោះតែបែរជាមានទំងន់ដល់ទៅជាង៣០គីឡូក្រាម។ រឿងរ៉ាវរបស់ក្មេងប្រុសនេះត្រូវបានវេបសាយដ៏ល្បីរបស់បរទេសយកមកចុះផ្សាយ ក្មេងប្រុសម្នាក់នេះត្រូវបានគេប្រាប់អោយដឹងថាជាជនជាតិម៉ិកសិកូគេទើបតែមានអាយុ១០ខែ ប៉ុន្តែគេមានទំងន់ស្មើរនឹងក្មេងដែលមានអាយុ៩ឆ្នាំ។

លោកស្រី Isabel Pondoka ដែលជាម្តាយរបស់ទារកម្នាក់នេះបានប្រាប់ថានៅពេលកើតមកភ្លាមទារកម្នាក់នេះមានទំងន់ត្រឹមតែ៣.៥គីឡូក្រាមតែប៉ុណ្ណោះ។ តែនៅពេលដែលគេមានអាយុបាន១ខែគាត់ចាប់អារម្មណ៍ឃើញថា គាត់មិនអាចយកសម្លៀកបំពាក់របស់ទារកអោយគេបានទៀតនោះទេ គាត់ត្រូវទិញនូវខោអាវរបស់ក្មេងដែលមានអាយុ១ខួប ទៅ២ខួបទើបអាចស្លៀកពាក់អោយគេបាន។ ដោយសារតែការលូតលាស់លឿនហួសហេតុពេកបែបនេះធ្វើអោយស្រ្តីជាម្តាយបាននាំទារក១០ខែរបស់ទៅជួបគ្រូពេទ្យរាប់មិនអស់ទៅហើយ គ្រូពេទ្យបានប្រាប់ថាកូនរបស់នាងមានជំងឺ Prairie-Willi syndrome។ គ្រូពេទ្យបានប្រាប់បន្ថែមថាកូនរបស់គាត់អោយនឹងប្រឈមមុខជាមួយជំងឺជាច្រើនដូចជាមានបញ្ហាសាច់ដុំធ្ងន់ធ្ងរ ជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ចុះខ្សោយបញ្ញាស្មារតី វាត្រូវការប្រាក់ច្រើនក្នុងការព្យាបាលសំរាប់ជំងឺនេះ៕

 

 

ប្រភព ៖ sanook