សារអេឡិចត្រូនិច
ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី​ជួយ​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​១៣​នាក់


​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្តី ប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការខិតខំ​របស់​ស្ថានទូត​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការជួយ​អន្តរាគមន៍​ឲ្យ​ពលករ និង​ពល​ការិនី​ខ្មែរ​ចំនួន​១៣​នាក់ ដែល​ចាញ់បោក​មេខ្យល់​ទៅធ្វើ​ការ​នៅ​ទីនោះ ឲ្យ​បាន​ត្រឡប់មក​មាតុ​ភូមិកំណើត​របស់ ខ្លួន​វិញ ប្រកបដោយ​សុវត្ថិភាព​។​
​ ​
​ពលករ​ចំនួន​៨​នាក់ និង​ពល​ការិនី​៥​នាក់ សរុប​ចំនួន​១៣​នាក់​នោះ បាន​ចាញ់បោក​មេខ្យល់ នាំចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ពួកគេ​បាន​ទៅរក​ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ពួកគេ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​រង​ទុក្ខ​​លំបាក​។​
​ ​
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ពួកគេ​ទាំង​១៣​នាក់ បាន​ត្រឡប់​មកដល់​មាតុភូមិ​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ អស់ហើយ​ចាប់តាំងពី​ថ្ងៃទី​១២ ដល់ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧៕​