សារអេឡិចត្រូនិច
លីគ​ថៃ​រក​ឃើញ​កីឡាករ​លក់​គ្រាប់​បាល់ ​អាច​ពិន័យ​១៥​ម៉ឺន​ដុល្លារ ឬ​ជាប់​គុក​៥​ឆ្នាំ


សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ ​បាន​រក​ឃើញ​កីឡាករ​៥​នាក់ ​និង​អាជ្ញាកណ្ដាល​២​នាក់ ​ដែល​បាន​រៀប​ចំ​ដើម្បី​កំណត់​លទ្ធផល​ទុក​មុន​ការ​ប្រកួត។

កាល​ពី​ពេល​កន្លង​ទៅ​នេះ ​សហព័ន្ធ​បាល់ទាត់​ថៃ ​បាន​សហការ​គ្នា​ជាមួយ​ខាង​អាជ្ញាធរ ​ដើម្បី​រៀប​ចំ​ស៊ើបអង្កេត​ករណី​មិន​ប្រក្រតី​កើត​ឡើង​នៅ​លីគ​បាល់ទាត់។ ជា​រួម​ពួកគេ​បាន​កំណត់​ជន​សង្ស័យ​១២​នាក់ ​ដើម្បី​ស៊ើបសួរ ហើយ​ជា​លទ្ធផល​ឃាត់​ខ្លួន​បាន​កីឡាករ​៥​នាក់ ​និង​អាជ្ញាកណ្ដាល​២​នាក់។

កីឡាករ​៥​នាក់​ដែល​គេ​រក​ឃើញ​នោះ ​គឺ​មក​ពី​ខាង​ក្លឹប​ទ័ព​ជើង​ទឹក Navy ៤​នាក់​ និង​អ្នក​ចាំ​ទី​មក​ពី​ក្លឹប Nakhon Ratchasima FC ​ម្នាក់​។ ចំណែក នាយក​ក្លឹប Sisaket FC ក៏​ត្រូវ​បាន​រក​ឃើញ​ថា បាន​រួមចំណែក​ក្នុង​ការ​រៀបចំ​លទ្ធផល​នេះ​ផង​ដែរ។ ការ​រៀបចំ​លទ្ធផល ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ប្រកួត​ចំនួន៤ នៅ​ចុង​រដូវ​កាល​នៃ​លីគ​កំពូល​ថៃ។

អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៥០​ម៉ឺន​បាត (ជាង ១៥ម៉ឺន​ដុល្លារ​អាមេរិក) ឬ ដាក់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ។ ដោយឡែក ក្លឹប Nakhon Ratchasima បាន​សម្រេច​បញ្ចប់​កុងត្រា​របស់​អ្នកចាំទី​ខ្លួន​ភ្លាមៗ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ហើយ​អះអាង​ថា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ទង្វើ​របស់​អ្នកចាំទី​រូប​នេះ​៕

ប្រភព៖ Bangkokpost