សារអេឡិចត្រូនិច
កុំភ្លេចចូលរួម​ដោយ​សេរី​ និង​គាំទ្រការប្រកួត​កីឡា​កាយ​វ​ប្បក​ម្ម រដូវ​កាល​ទី​១​ នៅ​កោះពេជ្រ


ការ​ប្រកួត​កីឡា​កាយ​វ​ប្បក​ម្ម MR.MFiT រដូវ​កាល​ទី​១ ​នឹង​​ធ្វើ​ឡើង​​នៅ​​ម​ជ្ឃ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ អាគារ L នា​ថ្ងៃ​អាទិត្យ​ ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ចាប់ផ្តើម​ពី​ម៉ោង ៤:០០​ល្ងាច រហូតដល់​ម៉ោង ៩:០០​យ​ប់​។

លោក​ តឹក ប៊ុនរី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​​ បាន​ឲ្យ​ដឹង​ថា​ ​ព្រឹត្តិការណ៍​ប្រកួត​កាយ​វប្បកម្ម​​កម្ពុជា​ ​​ឬ​ MR.MFiT Champion ​នេះ​ គឺ​ជា​ការ​ប្រកួត​ជើង​ឯកថ្នាក់​ជាតិ​​ជា​លើក​ដំបូង​ ព្រោះ​​បន្ទាប់​​សហព័ន្ធ​ត្រូវ​បាន​​បង្កើត​​ជា​​ផ្លូវ​ការ​មក​ មិន​ធ្លាប់​បាន​រៀប​ចំ​ការ​ប្រកួត​បែប​នេះ​ឡើយ។

វិញ្ញាសា​​ប្រកួត​មាន​​៖

  • ប្រភេទ​ទម្ងន់ ​​ក្រោម​ ៦០​ គីឡូក្រាម​
  • ប្រភេទ​ទម្ងន់​​​ ៦០​-៦៥​ គីឡូក្រាម​
  • ប្រភេទ​ទម្ងន់​​ ៦៥​-៧០​ គីឡូក្រាម​
  • ប្រភេទ​ទម្ងន់​​​ ៧០​-៧៥​​ គីឡូក្រាម​
  • ប្រភេទ​ទម្ងន់​​ ៧៥-៨០ ​គីឡូក្រាម​។

កម្មវិធីនេះ បើក​ឲ្យ​ចូល​រួម​ទស្សនា​ដោយ​សេរី និង​មានកម្មវិធី​សប្បាយៗ​ច្រើន ​ដូចជា ការ​លេងហ្គេមកម្សាន្ត​យក​​ឈ្នះរ​ង្វាន់ ការ​លក់​ប​ញ្ចុះ​តម្លៃ​ផលិតផល និង​​ផ្សេងៗ​ទៀត​។ កុំភ្លេចណា រ​ង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​កំពុង​រង់ចាំ​។

ចង់ដឹងថា អ្នកណា​ជា​ម្ចាស់​ជយលាភី​ក្នុងការ​​ប្រកួត​កីឡា​កាយ​វ​ប្បក​ម្ម MR.MFiT រដូវ​កាល​ទី​១​នេះ សូម​ចូលរួម​ទស្សនា​ទាំងអស់គ្នា​។​ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទងលេខ​ទូរ​សព្ទ ០១០ ៦៧៧ ០៧០/ ០៨៥ ៦៧៧ ០៧០​៕