សារអេឡិចត្រូនិច
កន្លែង​កម្សាន្ត​ សម្រាប់​គូ​ស្នេហ៍​ដែល​ទើប​តែ​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មី​ៗ​


សម្រាប់​គូរ​ស្នេហ៍​​ដែល​រៀប​អាពាហ៍ពិពាហ៍​រួច​ហើយ​ថ្មី​ថ្មោង​តែង​តែ​ស្វែង​រក​កន្លែង​កម្សាន្ត​សម្រាប់​ពេល​ទៅ​​ក្រេប​ទឹក​​ឃ្មុំ​ ពេល​ខ្លះ​ពួក​គេ​តែង​តែ​គិត​ទៅ​ដល់​កន្លែង​នៅ​​ក្រៅ​ប្រទេស​ ប៉ុន្តែ​សម្រាប់​នៅ​ក្នុង​ប្រទេស​យើង​ក៏​មាន​កន្លែង​ជា​ច្រើន​​ដែល​ស្រស់​ស្អាត​ រ៉ូមេនទិច​សម្រាប់​គូរ​ស្នេហ៍ សម្រាក​លំហែ​កាយ​ផង​ដែរ​ ចាំ​បាច់​អី​ទៅ​ដល់​ក្រៅ​ប្រទេស​នោះ​ទេ​។ តោះ​ ! ទៅ​មើល​ កន្លែង​ទាំង​នេះ​ដែល​អ្នក​និង​គូរ​ស្នេហ៍​អ្នក​ប្រាកដ​ជា​ដក​ចិត្ត​មិន​បាន៖

១.​ កោះ​សង្សារ​

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​កោះ​ សង្សារ​ប្រៀប​បាន​ដូច​ទៅ​នឹង​កោះ​ឋានសួគ៌ នៅ​ឯ​កោះ​​បាលី​អញ្ចឹង។ ហើយ​កោះ​សង្សារ​ដែល​មាន​ប្រណិត​ភាព​ខ្ពស់ រួម​ជាមួយ​និង​ ឯកជនភាព​ទៀត​នោះ​ធ្វើ​ឲ្យ​គូរ​មាន​ភាព​រ៉ូមេនទិច​អស្ចារ្យ មិន​ខាន​។ ចំពោះ​តម្លៃ​នៃ​ការ​ស្នាក់​នៅ​ទីនោះ​ ក្នុង​មួយ​យប់ គឺ​ចាប់​ពី​៨៩០​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​បន្ទប់​។

២. កោះរុង​ ឬ​​កោះរុងសន្លឹម​

កោះ​រ៉ុង​សន្លឹម​ក៏​មិន​ចាញ់​កោះ​សង្សារ​ប៉ុន្មាន​ដែរ​ នៅ​ទីនោះ មាន​ភាព​ស្ងប់​ស្ងាត់​ស្រស់​ស្អាត​រួម​ជាមួយ​នឹង​ឆ្មេរ​ខ្សាច់​ពណ៌​ស​ដ៏​វែង​អន្លាយ​​។ កោះរុងសន្លឹម​ ជា​កោះ​មួយ​ដែល​ទាក់​ទាញ​គូរ​ស្នេហ៍​ជា​ច្រើន ទៅ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​នៅ​ទី​នោះ​។ នៅ​ទីនោះ​ក៏​មាន​ជា​កន្លែង​ឯកជន​ជាច្រើន​ដូច​ជា​បឹង​ហ្គាឡូត ឬក៏​ជា​សណ្ឋាគារ​ប្រណិត​ផង​ដែរ​។

៣. កោះកុង

​នៅ​ក្នុង​ខេត្ត​កោះ​កុង​ក៏​មាន​កន្លែង​ដ៏​ស្រស់​ស្អាត​សម្រាប់​គូរ​ស្នេហ៍​ផង​ដែរ​ ដូច​ជា​ តំបន់​តាតៃ។ តំបន់​តាតៃ​​ក៏​មាន​ជា​ សណ្ឋាគារ​នៅ​លើ​ទឹក​តាម​មាត់​ព្រែក​ ដែល​មាន​សម្រស់​ធម្មជាតិ​ស្អាត​ទាក់​ភ្នែក​ ។

៤.ខេត្ត​កំពត

ក្នុង​ខេត្ត​កំពត​ក៏​សម្បូរ​ ​កន្លែង​កម្សាន្ត​សម្រាប់​គូរ​ស្នេហ៍​​ដែរ​​ មាន​ដូចជា​បឹង​ហ្គាឡូត​តាម​តាម​ដង​ព្រែក​ជាដើម​។

ប្រភព៖ theculturetrip