សារអេឡិចត្រូនិច
មនុស្ស​១៤​នាក់​ឆេះ​ស្លាប់ ក្នុងគ្រោះ​ថា្នក់ផ្ទុះ​ឆេះ​រថយន្ត​នៅ​ខេត្ត​សឹង​បុរី​របស់​ថៃ


ជនជាតិ​មី​យ៉ាន់​ម៉ា​១៤​នាក់​និង​អ្នកបើករថយន្ត​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ជាប់​ក្នុង​រថយន្ត​មួយ​ដែល​បាន​ឆាបឆេះ​ជា​អណ្តាតភ្លើង បន្ទាប់ពី​គ្រោះថ្នាក់​រថយន្ត​នៅ​ស្រុក​មួង ខេត្ត​សឹង​បុរី ប្រទេស​ថៃ​នៅ​ថ្ងៃ​សុក្រ​ទី​២៤​ខែវិច្ឆិកា​នេះ​។​

​ប៉ូលិស​និង​ក្រុម​អ្នក​សង្គ្រោះ ត្រូវបាន​បញ្ជូនទៅ​កន្លែងកើតហេតុ បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​នេះ​នៅលើ​ផ្លូវធំ​មួយ​ទៅកាន់​ទីក្រុង​បាងកក កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ តាម​សេចក្តីរាយការណ៍​ថា រថយន្ត​នេះ បាន​ឆាប់ឆេះ បន្ទាប់ពី​វា​បាន​បុក​ពីក្រោយ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​នៅ​ផ្លូវធំ​នេះ ។

​លោក ស៊ុន​ថន ហ្វាក​ថោង អ្នកបើករថយន្ត​ធំ​ដឹកទំនិញ​នេះ បាន​និយាយថា គាត់​បាន​កំពុង​ស្ថិតនៅ​លើផ្លូវ​ទៅកាន់​ខេត្ត​សា​រ៉ា​បុរី​។ ខណៈដែល​ទៅជិត​ដល់​កន្លែងកើតហេតុ​នោះ ស្រាប់តែ​រថយន្ត​របស់​គាត់​ត្រូវបាន​បុក​ក្រោយ​ដោយ​រថយន្ត​តូច​នេះ ដោយបាន​បណ្តាល​ផ្ទុះ​ឆេះ​ជា​អណ្តាតភ្លើង ដែល​បាន​បំផ្លាញ​រថយន្ត​នេះ ៕