សារអេឡិចត្រូនិច
សន្និសីទលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងប្រារព្ធឡើងនៅវិមានសភាប្រជាជនចិនវេលាម៉ោង ៩ ថ្ងៃទី ៥ ខែមីនា


សន្និសីទលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នឹងប្រារព្ធឡើងនៅវិមានសភាប្រជាជនចិនវេលាម៉ោង ៩ ថ្ងៃទី ៥ ខែមីនា ស្តាប់របាយការណ៍ការងាររដ្ឋាភិបាលរបស់លោក LiKeQiang នាយករដ្ឋមន្រ្តីចិន ពិនិត្យរបាយការណ៍របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋអំពីសភាពការណ៍អនុវត្តគម្រោងផែនការសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គមកិច្ចឆ្នាំ២០១៧និងសេចក្តីព្រាងគម្រោងផែនការសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គមកិច្ចឆ្នាំ២០១៨ ពិនិត្យរបាយការណ៍របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋអំពីសភាពការណ៍អនុវត្តថវិកានៃមជ្ឈិមនិងតំបន់ឆ្នាំ២០១៧និងសេចក្តីព្រាងថវិកានៃមជ្ឈិមនិងតំបន់ឆ្នាំ ២០១៨ ស្តាប់ការណែនាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសទៅលើសេចក្តីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

សន្និសីទលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន អាណត្តិទី ១៣ នឹងប្រារព្ធឡើងនៅក្រុងប៉េកាំងចាប់ពីថៃ្ងទី ៥ ដល់ថៃ្ងទី ២០ ខែមីនាខាងមុខនេះ រយៈពេលនៃសន្និសីទលើកនេះគឺ១៥ថៃ្ងកន្លះ។ សន្និសីទនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលើកនេះជាសន្និសីទមួយដែលមានរយៈពេលវែងនិងមានរបៀបវារៈច្រើនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ៕