សារអេឡិចត្រូនិច
ហោរាសាស្រ្តប្រចាំថ្ងៃ
ថ្ងៃ ៣ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក
ត្រូវ​នឹង ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧
ថោះឆុងនឹងរកា
ថ្ងៃមិនល្អ
  • rat
    ជូត
  • ox
    ឆ្លូវ
  • tiger
    ខាល
  • tiger
    ថោះ
  • dragon
    រោង
  • snake
    ម្សាញ់
  • horse
    មមី
  • goat
    មមែ
  • monkey
    វក
  • rooster
    រកា
  • dog
    ចរ
  • pig
    កុរ
Rat
ថ្ងៃ ៣ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧


 

ទំនាយឆ្នាំកំណើត

ឆ្នាំជូត (កណ្ដុរ) ពង្សទេវតាប្រុស ត្រូវកាលនាយសារថី នាំយកព្រះតេមិយ ជាមនុស្ស គ ទៅកប់។
ឆ្នាំជូត កាលនៅពីតូច អភ័ព្វ ពំនាក់អាស្រ័យនឹងញាតិកា មិនបាន បើអ្នកដទៃទើបពឹងបាន ដល់មកគ្រាក្រោយ នឹងមានបុណ្យវាសនា ធ្វើរាជការ យកអាសាចៅហ្វាយនាយ នឹងបានជា ឃុននាងចូលចិត្ត ជេរកូនប្រពន្ធ និងបរិភោគវត្ថុណាដែល ជាសត្រូវដល់ខ្លួនស្រឡាញ់តែទ្រព្យសម្បត្តិរបស់ខ្លួន ស្រឡាញ់រាប់អានសមណព្រាហ្មណ៍ ដាក់ទានដល់មនុស្សទីទ័លក្រ។ បើ ស្ត្រីវិញ នឹងបានកូន ២ នាក់ ជាទីពឹង ពំនាក់អាស្រ័យ។ អាយុបាន ១ ឆ្នាំ បីបាច់ថែរក្សាលំបាកណាស់ ព្រោះមានរោគច្រើន។ អាយុបាន ១៥ ឆ្នាំ ត្រូវចេញពីលំនៅ ទៅនៅទីដទៃ ទើបមានលាភ។

អាយុ ១១ _១២ _១៣ នឹងមានគ្រោះកាចម្ដង ប្រស្រ័យនឹងអ្នកធំបានល្អ។ ព្រះអង្គា ជាចិត្ត ចិត្តនោះច្រើនតែឃ្លេង ឃ្លោងមិននឹងធឹង ចូលចិត្តរៀនចំណេះវិជ្ជា ការចេះដឹង មធ្យមល្មមចិញ្ចឹមខ្លួនបាន។ ព្រះព្រហស្បត្តិ ជាអាសន៍ មានតណ្ហានឹងរាគ ច្រើន ។ ព្រះចន្ទ្រនិងព្រះពុធជាដៃ ធ្វើការងារច្រើនតែមិនសំរេចប្រយោជន៍ តែមានសេចក្ដីឧស្សាហ៍។ ព្រះសុខនិងព្រះសៅរ៍ ជាជើងច្រើនតែជាមនុស្ស ចូល ចិត្តដើរ។

ឆ្នាំជូត អ្នកមានកំណើតក្នុង

- ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា។

- ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ។

- ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង។

- ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ។

ឆ្នាំជូត អ្នកមានកំណើតក្នុង

- ថ្ងៃអាទិត្យ:កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត។

- ថ្ងៃច័ន្ទ:នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់។

- ថ្ងៃអង្គារ:កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅសំលាប់ នឹងលំបាកជានិច្ច។

- ថ្ងៃពុធ:នឹងជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ។

- ​ថ្ងៃ​ព្រហស្បតិ៍​:កាលទេវតាប្រោះព្រះសត្តលុងអោយរស់ឡើងវិញល្អណាស់។

- ថ្ងៃសុក្រ:កាលទេវតារៀបចំភោជនាហារ មកថ្វាយព្រះសត្តលុង ល្អណាស់។

- ថ្ងៃសៅរ៍:កាលព្រះសត្តលុងបានសោយរាជ្យសម្បត្តិល្អណាស់ហោង៕