សារអេឡិចត្រូនិច
ហោរាសាស្រ្តប្រចាំថ្ងៃ
ថ្ងៃ ៥ កើត ខែកត្តិក ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក
ត្រូវ​នឹង ថ្ងៃ អង្គារ ទី ២៤ ខែ តុលា ឆ្នាំ ២០១៧
  • rat
    ជូត
  • ox
    ឆ្លូវ
  • tiger
    ខាល
  • tiger
    ថោះ
  • dragon
    រោង
  • snake
    ម្សាញ់
  • horse
    មមី
  • goat
    មមែ
  • monkey
    វក
  • rooster
    រកា
  • dog
    ចរ
  • pig
    កុរ
Rat
ថ្ងៃ ៥ កើត ខែកត្តិក ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ អង្គារ ទី ២៤ ខែ តុលា ឆ្នាំ ២០១៧

រាសី​ថ្ងៃនេះ​មធ្យម ។ លោក​អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ចម្លែក​ភេទ​ផ្ទុយ​ម​កញ្ចុះ​បញ្ចូល​ចិត្ត​ឱ្យ​ដើរទៅ​រក​ផ្លូវ​មិនល្អ ហេតុនេះ​បើសិនជា​មាន​មែន​នោះ​ចូរ​កុំរ​វីរ​វល់​ជាមួយ​ឱ្យ​សោះ ពីព្រោះ​អាច​ឱ្យ​មាន​ក្តី​វិនាស​ដល់​ខ្លួន​បាន ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​ចេញ​ទៅ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា​ទី​ជិត ឬ​ឆ្ងាយ​ឡើយ​ក៏​ទទួល​បាន​ផល​ល្អ​ដែរ ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​អាច​នឹង​មានការ​រកាំរកូស​នឹង​គ្នា​ក៏​សឹង​ថា​បាន ៕
 

ទំនាយឆ្នាំកំណើត

ឆ្នាំច (​សុន​ខ​) ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះបាទ​បារិ​សាទ មាន​ដុះ​ចង្កូម ត្រូវ​គេ​បណ្ដេញចេញ​ពី​នគរ​។​

ឆ្នាំច ត្រង់​មុខ​ច្រើន​កើត​ដំបៅ និង​រោគ​មុន មាន​ខ្ញុំកំដរ និង​ទ្រព្យសម្បត្តិ​គួរសម បើ​ធ្វើ​ស្រែចំការ​ ​បាន​ផល​ល្អ នឹង​មាន​លាភ​មាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ អាយុ ១១-១៣-២៥​ឆ្នាំ មាន​គ្រោះ​ម្ដង ។

​បើ​កើត​ថ្ងៃ​ពុធ ពុធ​ជា​មាត់ មាត់​នោះ​អភ័ព្វ និយាយ​លួងលោម មិនសូវ​ប្រសប់ តែ​ល្មម​ចិញ្ចឹម​ខ្លួន​ ​បាន ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ​ក្លាហាន ចូលចិត្ត​យកអាសា​ចៅហ្វាយនាយ ជា​ទី​ស្រឡាញ់​ រាប់អាន​នៃ​ជន​ ​ទាំងឡាយ តែ​ខ្លួនឯង​អភ័ព្វ ។ ព្រះ​ច័ន្ទ​ជា​អាសន៍​មាន​កាមរាគ​តិច មិន​គាប់​ចិត្តនឹង​តណ្ហា ។ ព្រះ​ព្រហស្បតិ៍​ ​និង​ព្រះ​សៅរ៍​ជា​ដៃ ថ្វីដៃ​ល្អ ស្ទាត់​ជំនាញ​ក្នុងការ​ធ្វើ​ជាង ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​ជា​ជើង មិនសូវ​ដើរ​ចាក់​ ​ទីលំនៅ។

 

ឆ្នាំច អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​សុនខ​មនុស្ស​ចិញ្ចឹម ធាតុដី​ឆ្អិន នៅ​តូច​លំបាក​ចិត្ត គ្រាក្រោយ​បានល្អ​ឡើងវិញ​

ខែ ៨ _៩ _ ១០: សុនខ​ដេញ​សត្វ មាន​ម្ចាស់​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន។

ខែ ១១ _ ១២_ ១: ​ឆ្កែ​ចចក ធាតុ​ដីដំបូក ចិត្ត​ក្លាហាន ហើយ​ជា​អ្នក​កសាង​ជាតិ។

ខែ ២ _ ៣ _ ៤: ​សុនខ​កណ្ដាល​ផ្សារ ធាតុដី​លាប ជង្រុក​ចិត្ត​ទាហាន ល្មម​ចិញ្ចឹម​ខ្លួន​បាន។

 

ឆ្នាំច អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: សុនខ​ដេញ​សត្វ ត្រូវធ្វើ​ការនឿយហត់​ច្រើន។

ថ្ងៃច័ន្ទ: សុនខ​ឥសី​ចិញ្ចឹម មាន​វិជ្ជា​ច្រើន។

ថ្ងៃអង្គារ: សុនខ​អង្គែស៊ី អភ័ព្វ រកស៊ី​លំបាក។

ថ្ងៃពុធ: សុនខ​បរិវារ​ច្រើន ឧត្តម​ប្រពៃ​ណាស់​ ។

ថ្ងៃព្រហស្បតិ: សុនខ​ឆ្កួត ចរចា​ច្រើន​ក្រេវ​ក្រោធ ចិត្ត​កាច​សាហាវឃោឃៅ។

ថ្ងៃសុក្រ: សុនខ​ឧកញ៉ា​ចិញ្ចឹម ប្រសើរ​ឧត្តម មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។

ថ្ងៃសៅរ៍: សុនខ​ជាប់​ចំណង បើ​ប្រុស​ច្រើន​តែ​ចិត្ត​អ្នកលេង៕