សារអេឡិចត្រូនិច
ហោរាសាស្រ្តប្រចាំថ្ងៃ
ថ្ងៃ ១០ រោច ខែមាឃ ព.ស.២៥៦០ ឆ្នាំរកា នព្វស័ក
ត្រូវ​នឹង ថ្ងៃ អង្គារ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧
ទិវាសុខភាពមាតានិងទារក
ថ្ងៃនេះឆ្នាំរកា ឆុងនឹងឆ្នាំថោះ
ថ្ងៃមិនល្អ កិច្ចការទាំងឡាយ សូមប្រុងប្រយត្ន័
  • rat
    ជូត
  • ox
    ឆ្លូវ
  • tiger
    ខាល
  • tiger
    ថោះ
  • dragon
    រោង
  • snake
    ម្សាញ់
  • horse
    មមី
  • goat
    មមែ
  • monkey
    វក
  • rooster
    រកា
  • dog
    ចរ
  • pig
    កុរ
Rat
ថ្ងៃ ១០ រោច ខែមាឃ ព.ស.២៥៦០ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ អង្គារ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧


 

ទំនាយឆ្នាំកំណើត

ឆ្នាំ​មមែ (​ពពែ) ពង្សទេព្តា​ស្រី ត្រូវ​កាល​ព្រះព្រហ្ម​រែក​មាស​ចុះ មក​ឋាន​មនុស្ស​លោក​ ​ ​ហើយ​ចាំ​សីល ។​

ឆ្នាំ​មមែ កាលពី​នៅ​តូច អភ័ព្វ ពឹង​ញាតិ​កា​មិនបាន​អាយុ​បាន ១​ឆ្នាំ លំបាក​ចិញ្ចឹម អាយុ ១១-១២​ឆ្នាំ​ មាន​គ្រោះ​ម្ដង អាយុ ១៥​ឆ្នាំ​ត្រូវ​ចាក​ទីលំនៅ​របស់​ខ្លួន ទើប​មាន​លាភ អាយុ​១៦-៣១​ឆ្នាំ មាន​គ្រោះ​ម្ដង​ទៀត​បើ​ធ្វើ​រាជការ ​នឹង​បាន​ជា​ធំ ជាទី​គាប់ចិត្ត​របស់​សមណព្រាហ្មណ៍ នឹង​បានកូន​ពីរ​នាក់ ជា​ទីពឹង​ពំនាក់​អាស្រ័យ ។

ឆ្នាំមមែ អ្នកមានកំណើតក្នុង៖

- ខែ ៥_៦_៧: ​ពពែ រកស៊ី​ដាច់​សង្វែង ធាតុ​ទង់​ហ៊ា ច្រើន​តែ​ចូលចិត្ត​រៀន ចំណេះវិជ្ជា រកស៊ី​ចិញ្ចឹម​ជីវិត​ខ្លួនឯង​ ​ស្វែងរក​លាភ​បាន​ដោយ​កម្រ។​
- ខែ ៨_៩_១០: ​ពពែ​អ្នកស្រុក​ចិញ្ចឹម ធាតុមាស​រា​គី​ច្រើន​តែ​បាន​ទទួល​សេចក្ដី​ទុក្ខព្រួយ។​
- ខែ ១១_១២_១: ​ពពែ​ខ្ចកជើង ធាតុ​ស្ពាន់ស ច្រើន​តែ​ឈឺ​ដៃជើង ទឹកចិត្ត​ក្លាហាន មាន​សតិបញ្ញា​ល្អ​ណាស់។​
- ខែ ២_៣_៤: ​​ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​។​


ឆ្នាំមមែ អ្នកមានកំណើតក្នុង៖

- ថ្ងៃអាទិត្យ: ​ពពែ​កណ្ដាល​ផ្សារ រកបាន ទុក​មិន​គង់។​
- ថ្ងៃច័ន្ទ: ​ពពែ​សេដ្ឋី​ចិញ្ចឹម មានទ្រព្យ​ច្រើន ល្អ​ណាស់។​
- ថ្ងៃអង្គារ: ​​ពពែ​មនុស្ស​ខ្វាក់​ចិញ្ចឹម រកស៊ី​ដាច់​សង្វែង​ឆ្ងាយ​ណាស់។​
- ថ្ងៃពុធ: ​​​ពពែ​ព្រះ​រាជគ្រូ​ចិញ្ចឹម មាន​សតិប​ញ្ញ ឈ្លាស​វាងវៃ​ណាស់។​
- ថ្ងៃព្រហស្បតិ៍: ពពែ​ពោធិសត្វ​ចិញ្ចឹម នឹង​បាន​ជា​ធំ​ប្រពៃ​ណាស់។​
- ថ្ងៃសុក្រ: ពពែ​ឥតមាន​ម្ចាស់ អភ័ព្វ គ្មាន​ទីពឹង។​
- ថ្ងៃសៅរ៍: ពពែ​ខ្វាក់ភ្នែក ត្រូវ​រង​ទុក្ខទោស​ជានិច្ច។​