សារអេឡិចត្រូនិច
ហោរាសាស្រ្តប្រចាំថ្ងៃ
ថ្ងៃ ១០ រោច ខែមាឃ ព.ស.២៥៦០ ឆ្នាំរកា នព្វស័ក
ត្រូវ​នឹង ថ្ងៃ អង្គារ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧
ទិវាសុខភាពមាតានិងទារក
ថ្ងៃនេះឆ្នាំរកា ឆុងនឹងឆ្នាំថោះ
ថ្ងៃមិនល្អ កិច្ចការទាំងឡាយ សូមប្រុងប្រយត្ន័
  • rat
    ជូត
  • ox
    ឆ្លូវ
  • tiger
    ខាល
  • tiger
    ថោះ
  • dragon
    រោង
  • snake
    ម្សាញ់
  • horse
    មមី
  • goat
    មមែ
  • monkey
    វក
  • rooster
    រកា
  • dog
    ចរ
  • pig
    កុរ
Rat
ថ្ងៃ ១០ រោច ខែមាឃ ព.ស.២៥៦០ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ អង្គារ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧


 

ទំនាយឆ្នាំកំណើត

ឆ្នាំ​មមី (​សេះ) ពង្ស​ទេវតា​ស្រី ត្រូវ​កាល​ព្រះ​ច័ន្ទ​កុមារ​ដែល​ព្រាហ្មណ៍​យក​ទៅ​បូជាយញ្ញ បាន​ ​ទេវតា​មកជួយ ។​

ឆ្នាំ​មមី កាល​នៅ​តូច មាតាបិតា​ស្រឡាញ់​ណាស់ អាយុ​បាន ២១ ដល់ ២៥ ត្រូវ​ចាកចេញ​ពី​ទី​លំ​ ​នៅ អាយុ​បាន ៣១ ឆ្នាំ មាន​គ្រោះ​ម្ដង ៦៣ ឆ្នាំ​ម្ដង ។​

​កើត​ថ្ងៃ​សៅរ៍ ជា​មាត់ មាត់​នោះ​ចរចា​ផ្ដេសផ្ដាស់ តែ​គំនិត​ប្រកាន់​ថា​ត្រូវ ។ ព្រះ​ច័ន្ទ ជា​ចិត្ត ចិត្ត​ ​នោះ​ច្រើន​តែ​វាយឫក​ខ្ពស់ ចង់​តែ​ធ្វើការ​ធំដុំ ។ ព្រហស្បតិ៍​ជា​អា​សន៍ និង​ជា​អ្នក​មាន​ចិត្ត​ខ្ជាប់ខ្ជួន ។ ព្រះ​ ​អាទិត្យ និង​ព្រះ​អង្គារ ជា​ដៃ ធ្វើ​ការងារ​មិន​សូវ​ល្អ ។ ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ជើង មិនសូវ​ដើរ​ឆ្ងាយ​ពី​ទី​លំ​ ​នៅ​ទេ ។​

ឆ្នាំមមី អ្នកមានកំណើតក្នុង៖

- ខែ ៥_៦_៧: អស្វ​រាជ (​ស្ដេច​សេះ​) ធាតុភ្លើង​អគ្គីសនី មាន​បញ្ញា​ច្រើន ចិត្តបុណ្យ។​
- ខែ ៨_៩_១០: ​សេះ​ទ័លច្រក ធាតុភ្លើង​គុប ច្រើន​តែ​ចិត្ត អ្នកលេង ខុស​ព្រោះ​តែ​មាត់។​
- ខែ ១១_១២_១: ​សេះ​មនុស្ស​ចិញ្ចឹម ធាតុភ្លើង​ក្នុង​ថ្ម នឹង​មាន​ទ្រព្យសម្បត្តិ តែ​មិនសូវ​ថ្កុំថ្កើង។​
- ខែ ២_៣_៤: ​សេះ​ខ្ចកជើង ធាតុភ្លើង​ក្នុង​កែវ នឹង​បាន​យសស័ក្កិ​ធំដុំ ឬ បាន​ជា​សេដ្ឋី។​


ឆ្នាំមមី អ្នកមានកំណើតក្នុង៖

- ថ្ងៃអាទិត្យ: សេះ​សន្ធ​ព មាន​តេជានុភាព​ច្រើន។​
- ថ្ងៃច័ន្ទ: ​សេះ​ទេវតា​ចិញ្ចឹម មានបុណ្យ​វាសនា​ល្អ។​
- ថ្ងៃអង្គារ: ​សេះ​មហាក្សត្រ​ចិញ្ចឹម ឧត្តម​ល្អ នឹង​មាន​ទ្រព្យសម្បត្តិច្រើន។​
- ថ្ងៃពុធ: ​​សេះ​សាធារណៈ មាយា​ទ​មិនល្អ។​
- ថ្ងៃព្រហស្បតិ៍: សេះ​មន្ត្រី​ចិញ្ចឹម ឧត្តម​ល្អ តែ​នឿយហត់​ជានិច្ច។​
- ថ្ងៃសុក្រ: សេះ​ស្លាប់​មេ អភ័ព្វ គ្មាន​ទីពឹង។​
- ថ្ងៃសៅរ៍: សេះ​ថ្លស់សរសៃ នឹង​ត្រូវ​ធ្លាក់​ខ្លួន​ជា​មនុស្ស​ក្រីក្រ លំបាក មិនល្អ​ឡើយ។​