សារអេឡិចត្រូនិច
ហោរាសាស្រ្តប្រចាំថ្ងៃ
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក
ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧
ខាលឆុងនឹងវក
  • rat
    ជូត
  • ox
    ឆ្លូវ
  • tiger
    ខាល
  • tiger
    ថោះ
  • dragon
    រោង
  • snake
    ម្សាញ់
  • horse
    មមី
  • goat
    មមែ
  • monkey
    វក
  • rooster
    រកា
  • dog
    ចរ
  • pig
    កុរ
Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

​ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ មើលមុខ​ក្រោយពី​ព្រោះថា ផល​អាក្រក់ នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។ លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ ប៉ាន់ប្រមាណ ហើយ​ពុំ​ត្រូវ​លោភលន់ ទេ​បើ​មិន​ដូច្នេះ នឹង​ជួប​រឿង​សោក​កា​ជាក់​ជាពុំខាន ។ សម្រាប់​បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀត សោត​ក៏​ហូរ​ចូល​ដោយ តានតឹង​ផង ។​ ​ ​សម្រាប់​បញ្ហា​ស្នេហា​កំលោះ ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ ៕
 

ទំនាយឆ្នាំកំណើត

​ឆ្នាំ​វក (​ស្វា​) ពង្សយក្ស​ប្រុស ត្រូវ​កាល​ព្រះ​ធូរ ដែល​អសុរ​នវ​យក្ខ ចាប់​ចង​នឹង​កន្ទុយ​សេះ ហើយ​ ​នាំយក​ទៅ​នគររាជ។

ឆ្នាំ​វក បើ​ជា​ឈ្មួញ នឹង​បាន​លាភ​ច្រើន មានកូន ៤ នាក់​ជា​ទីពឹង​នាក់​អាស្រ័យ កូន​ម្នាក់​នឹង​បាន​ធ្វើ​ ​រាជការ។

កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ចរចា​ផ្អែម​ល្អែម ស្គាល់​គោលបំណង​អ្នកប្រាជ្ញ​រៀនសូត្រ​ចំណេះ​ ​វិជ្ជា​ល្អ​ណាស់ ជាទី​គាប់ចិត្ត​របស់​សមណៈ និង​នាយ​ចៅហ្វាយ ។ ព្រះ​ពុធ​ជា​ចិត្ត​នោះ​ ស្រឡាញ់​តែ​ ពាក្យពេចន៍​ ​ពិរោះ​ក្បោះក្បាយ ។ ព្រះ​សៅរ៍ ជា​អាសន៍ មាន​កាមរាគ​ខ្លាំង ចូល​ចិត្ត​ធ្វើ​សេចក្ដី​សិទ្ធ​ស្នា​ជាមួយនឹង​ស្ត្រី ហើយ​ច្រើន​តែ​មាន​ប្រពន្ធ​ច្រើន បើ​ស្ត្រី​វិញ ចូលចិត្ត​បេះបួយ និយាយ​ ​ដើម​គេ​នឹង​មាន​ស្លាកស្នាម​ក្នុង​ទី​កំបាំង ។ ព្រះ​អង្គារ និង​ព្រះ​ព្រហស្បតិ៍​ជា​ដៃ ធ្វើការ​អ្វី​មាន​ថ្វីដៃ​មិន​ទន់ខ្សោយ​ ​ប៉ុន្តែ​យឺតយូរ​បន្តិច ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជាដើម មិនសូវ​ដើរ​ពេក។

 

ឆ្នាំវក អ្នកមានកំណើតក្នុង៖

ខែ ៥ _ ៦ _ ៧: ​ស្វា​ពោធិសត្វ ធាតុដែក​ទន់ ចិត្ត​សុភាព​ទន់ភ្លន ធ្វើ​គុណ​ដល់​នរណា​មិន​បាន​ផល​តែ​បាន​ល្អ​ទៅ​គ្រា​ ​ក្រោយ។

ខែ ៨ _៩ _ ១០: ​​ស្វា​ព្រៃ ធាតុ​មេដែក ចិត្ត​ស្មោះត្រង់​ល្អ​នឹង​បាន​ជា​ធំ។

ខែ ១១ _ ១២_ ១: ស្វា​ព្រៃ​ស្មសាន ធាតុដែក​ល្អ ចិត្ត​ក្លាហាន​មាន​បរិវារ​ច្រើន។

ខែ ២ _ ៣ _ ៤​​: ស្វា​ព្រាហ្មណ៍ ចិញ្ចឹម​លំបាក ធាតុ​ដែកថែប​ចិត្តបុណ្យ ចរចា​ទៀងត្រង់ ។

 

ឆ្នាំវក អ្នកមានកំណើតក្នុង៖

ថ្ងៃអាទិត្យ: ស្វា​មន្ត្រី​ចិញ្ចឹម នឹង​បាន​ជា​ធំ​ល្អ​ណាស់។

ថ្ងៃច័ន្ទ: ស្វា​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ ។

ថ្ងៃអង្គារ: ស្វា​ជាប់ទ្រុង​ដែក នឹង​មាន​សេចក្ដី​ទុក្ខ​ប្រួយ។

ថ្ងៃពុធ: ​​​​ស្វា​ឥសី​ចិញ្ចឹម មាន​ការចេះដឹង​ច្រើន ល្អ​ណាស់។

ថ្ងៃព្រហស្បតិ: ស្វារាជ​គ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ។

ថ្ងៃសុក្រ: ស្វា​ពោធិសត្វ មានបុណ្យ​វាសនា ល្អ​ណាស់។

ថ្ងៃសៅរ៍: ស្វា​ជាប់​ចំណង ច្រើន​តែ​ទទួល​ទុក្ខព្រួយ​មិនល្អ​ឡើយ៕