សារអេឡិចត្រូនិច
ហោរាសាស្រ្តប្រចាំថ្ងៃ
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក
ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧
ខាលឆុងនឹងវក
  • rat
    ជូត
  • ox
    ឆ្លូវ
  • tiger
    ខាល
  • tiger
    ថោះ
  • dragon
    រោង
  • snake
    ម្សាញ់
  • horse
    មមី
  • goat
    មមែ
  • monkey
    វក
  • rooster
    រកា
  • dog
    ចរ
  • pig
    កុរ
Rat
ថ្ងៃ ២ កើត ខែជេស្ឋ ព.ស.២៥៦១ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ សៅរ៏ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧

​រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ បើ​លោកអ្នក​មានរឿង​រ៉ាវរ​កាំរ​កូ​ស​ច្រើន​ត្រូវ​ចេះ​រំងាប់​ចិត្ត ឱ្យ​ត្រជាក់​ហើយ មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​បាបមិត្ត​ឡើយ​ពុំ​នោះទេ បញ្ហា​នឹង​រត់​ចូល​មិន ចេះ​ចប់​ឡើយ ។ ការប្រកប​ការងារ របស់លោក​អ្នក​មានកា​រ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ កំពុងមាន​ភាព​សុខដុម​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អ៊ីចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ដោយ​ប្រការ​ណាមួយ​ផង ។​ ​ ​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ការមិន​សូវ​ចេះ​អត់ឱន​ឱ្យ​គ្នា ៕
 

ទំនាយឆ្នាំកំណើត

​​ឆ្នាំ​ថោះ (​ទន្សាយ​) ពង្សមនុស្ស​ស្រី ត្រូវ​កាល​ព្រះ​នេមិរាជ​យាង​ទៅ​ឋានសួគ៌ និង​ឋាននរក។

​ឆ្នាំ​ថោះ​ ​អ្នក​នោះ​ត្រង់ មុខមាត់​ដៃជើង ច្រើន​តែ​មាន​ដំបៅ​ជានិច្ច មាន​ខ្ញុំកំដរ​និង​ទ្រព្យសម្បត្តិ​ ​គួរសម បើ​ធ្វើ​ស្រែ​ចំការ​ល្អ បាន​កូន​ម្នាក់​ជា​ទីពឹង​ពំនាក់​អាស្រ័យ អាយុ ១១ _ ១៣ _១៥​ឆ្នាំ មាន​គ្រោះថ្នាក់​។​

​កើត​ថ្ងៃ​ពុធ ជា​មាត់ មាត់​នោះ​អភ័ព្វ ចរចា​មិនសូវ​ពិរោះ តែ​ប៉ិនប្រសប់​និយាយ​ប្រលោម​លួង​ ​លោម ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ រម៉ោករ​ម៉ាំង ចូលចិត្ត​យកអាសារ​ចៅហ្វាយនាយ ខ្លួនឯង​អភ័ព្វ តែមាន​ ​មនុស្ស​រាប់អាន​ច្រើន ល្មម​ចិញ្ចឹម​ខ្លួន​បាន ។ ព្រះ​ច័ន្ទ​ជា​អាសន៍ មាន​កាមរោគ​ស្ដួចស្ដើង មិន​ចូល​ចិត្ត​ក្នុងការ​ ​ចង់​ស្រី ។ ព្រះ​ព្រហស្បតិ និង ព្រះ​សៅរ៍​ជា​ដៃ ធ្វើ​ការងារ​មាន​ថ្វីដៃ​ល្អ ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​រ​ជា​ជើង​ ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។

 

ឆ្នាំថោះ អ្នកមានកំណើតក្នុង

ខែ ៥ _ ៦ _ ៧: ទន្សាយ​នៅក្នុង​វង់​ព្រះ​ច័ន្ទ​ធាតុឈើ​ស្ងួត​លុះត្រាតែ​លំបាក​ចិត្ត ទើបបាន​ជា​អ្នក​ជា​បើ​ជា​មនុស្ស​សុច​ ​រិត នឹង​មាន​បុណ្យ​វាសនា។

ខែ ៨ _៩ _ ១០: ទន្សាយ​ខ្វាក់ភ្នែក​ម្ខាង​ផង បាក់​ភ្លៅ​ខាងស្ដាំ​ង​ផង ធាតុ​ឈើស្ទន់ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។

ខែ ១១ _ ១២_ ១: ទន្សាយ​ស្គាំងស្គម​ធាតុឈើ​ក្រអូប​ច្រើន​តែ​លំបាក​ចិត្ត និង ឈឺ​ដៃជើង គង់​បាន​ល្អ ក្នុង​កាល​ជា​ខាង​ ​ក្រោយ។

ខែ ២ _ ៣ _ ៤: ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ។

 

ឆ្នាំថោះ អ្នកមានកំណើតក្នុង

ថ្ងៃអាទិត្យ: ទន្សាយ​រត់ចេញ​ពី​ភ្លើង ត្រូវ​លំបាក​ចិត្ត មិនល្អ​ឡើយ

ថ្ងៃច័ន្ទ: ​​ទន្សាយ​ទេវតា​ចិញ្ចឹម ល្អ​ណាស់។

ថ្ងៃអង្គារ: ទន្សាយ​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ។

ថ្ងៃពុធ: ទន្សាយ​បាក់​ភ្លៅ រកស៊ី​លំបាក​ណាស់។

ថ្ងៃព្រហស្បតិ: ទន្សាយរត់​ទៅ​មុនកូន ជា​មនុស្ស​ចិត្ត​ក្ដៅ និង​ចិត្ត​រហ័ស។

ថ្ងៃសុក្រ: ​​ទន្សាយ​មាន​បរិវា​ច្រើន នឹង​បាន​ជា​ធំ​ល្អ​ណាស់។

ថ្ងៃសៅរ៍: ទន្សាយ​ស្ដេច​ចិញ្ចឹម ឧត្តម​ល្អ​នាស់៕