សារអេឡិចត្រូនិច
ហោរាសាស្រ្តប្រចាំថ្ងៃ
ថ្ងៃ ១ កើត ខែចេត្រ ព.ស.២៥៦០ ឆ្នាំរកា នព្វស័ក
ត្រូវ​នឹង ថ្ងៃ អង្គារ ទី ២៨ ខែ មីនា ឆ្នាំ ២០១៧
ខាល ឆុង វកអាយុ៥0ឆ្នាំ
  • rat
    ជូត
  • ox
    ឆ្លូវ
  • tiger
    ខាល
  • tiger
    ថោះ
  • dragon
    រោង
  • snake
    ម្សាញ់
  • horse
    មមី
  • goat
    មមែ
  • monkey
    វក
  • rooster
    រកា
  • dog
    ចរ
  • pig
    កុរ
Rat
ថ្ងៃ ១ កើត ខែចេត្រ ព.ស.២៥៦០ ឆ្នាំរកា នព្វស័ក ត្រូវ​នឹង ថ្ងៃ អង្គារ ទី ២៨ ខែ មីនា ឆ្នាំ ២០១៧

រាសីថ្ងៃនេះឡើងខ្ពស់ ។ លោកអ្នកត្រូវបានអ្នកធំជឿរទុកចិត្ត និងផ្ដល់ការសរសើរបានសុខក្រៃពេក ប៉ុន្តែក្នុងនោះក៏មានមនុស្សខ្សត់ទ្រព្យឬអ្នកចូលចិត្តប្រើអំណាចរំលោភមើលងាយខ្លះដែរ តែមិនជាអ្វីទេ ។ បើជាអ្នកអាជីវកររកសីុវិញ ប្រាក់ចំណេញបានមកសមស្របទៅនៅដើមទុនដែលបានដាក់ចេញ ។ ឯបញ្ហាស្នេហា គូរស្នេហ៍ស្រុះស្រួលចិត្តគ្នាល្អណាស់ ៕
 

ទំនាយឆ្នាំកំណើត

​​​ឆ្នាំ​ម្សាញ់ (​ពស់​តូច) ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​ភូ​រិទ​ត្ត​កំពុង​ចាំសី​លលើដំបូក នាយ​អា​លំ​ ​ពាយ​ចាប់យក​បាត់ទៅ ។​​

​ឆ្នាំ​ម្សាញ់ ជា​អ្នក​មិន​ត្រូវ​ការពឹង​អ្នកដទៃ អាយុ​បាន ៥៦ ឆ្នាំ នឹង​មាន​គ្រោះកាច​ម្ដង ។​

បើ​កើត​ថ្ងៃ​សុក្រ ជា​មាត់ មាត់​នោះ​ចរចា​ឡែបខាយ ជាទី​គាប់ចិត្ត​ដល់​មនុស្ស​ទាំងឡាយ ។ ​ព្រះអាទិត្យ ជា​ចិត្ត ចិត្ត​នោះ​ច្រើនសា​ប់ឡាប់ មិន​ស្អាត មិន​នឹង​នួន ។ ព្រះ​ពុធ ជា​អាសន៍ មាន​កាមរាគ​ល្មម​ ​គួរសម​។​ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ដៃ ធ្វើ​ការងារ​ច្រើន​សំរេច​ដូច​សេចក្ដីប្រាថ្នា​។​ព្រះ​អង្គារ​និង​ព្រះ​ព្រហស្បតិ៍​ ជា​ជើង​ជា​អ្នក​ចូលចិត្ត​ដើរ ។

ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖

- ខែ ៥_៦_៧: ស្ដេចពស់​តូចៗ ធាតុភ្លើង​អគ្គីសនី ច្រើនតែ​ជា​មនុស្ស​មាន​ចិត្តបុណ្យ។​
- ខែ ៨_៩_១០: ​ពស់​វែកដំបូក ធាតុភ្លើង​គប់ ចិត្ត​រឹង ហើយ​មាន​បញ្ញា​ច្រើន។​
- ខែ ១១_១២_១: ពស់វែកស្រងែ​ធាតុភ្លើង​ក្នុង​ថ្ម​ចិត្តបុណ្យ តែ​ច្រើន​មើលងាយ​គេ។​
- ខែ ២_៣_៤: ពស់​ស្លឹកឈើ ធាតុភ្លើង​ក្នុង​វែក ចិត្តបុណ្យ នឹង​បាន​ជា​ធំ។​


ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖

- ថ្ងៃអាទិត្យ: ពស់​រត់ចេញ​ពី​ភ្លើង ចុះ​ទៅ​ក្នុង​ទឹក ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។​
- ថ្ងៃច័ន្ទ: ពស់​នៅក្នុង​រន្ធ មាន​សេចក្ដីសុខ​សប្បាយ​ជានិច្ច។​
- ថ្ងៃអង្គារ: ពស់​រត់ចេញ​ពី​ភ្លើងព្រៃ អភ័ព្វ តែងតែ​ទទួល​សេចក្ដី​លំបាក​ជារឿយៗ។
- ថ្ងៃពុធ: ​ពស់​សាធារណៈ រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​លំបាក​មិនល្អ​ឡើយ ។
- ថ្ងៃព្រហស្បតិ៍: ពស់​អារក្ស​នៅក្នុង​ល្អាង​មាស មាន​បុណ្យ នឹង​បាន​ជា​ធំ ល្អ​ណាស់។​
- ថ្ងៃសុក្រ: ពស់​រក្សាទ្រព្យ ចិត្ត​កំណាញ់ មានទ្រព្យ​ច្រើន​ល្អ​ណាស់។​
- ថ្ងៃសៅរ៍: ពស់​ស្គារ​គ្នា ប្រុស​ច្រើនតែ​ខ្សត់​ភរិយា ស្រី​ច្រើន​តែ ចិត្ត​អ្នកលេង គ្មាន​។​